ភ្នំពេញ៖ ក្នុងឱកាស បើកដំណើរការសាកល្បង ភោជនីយដ្ឋាន និងផាប់ សាន់តា បាបារ៉ា បញ្ចុះតម្លៃ ពិសេស រហូតទៅដល់៣០% រាល់ការអញ្ជើញ ទៅពិសារអាហារ និងភេសជ្ជៈ ចាប់ពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០នេះតទៅ ទាល់តែដល់ថ្ងៃ បើកសម្ពោធជាផ្លូវការតែម្តង ។
ភោជនីយដ្ឋាន និងផាប់ សាន់តា បាបារ៉ា មានបម្រើសេវាកម្ម ចាប់ពីម៉ោង ១១ថ្ងៃត្រង់ រហូរដល់ម៉ោង១២ ពាក់កណ្តាលយប់ ជាមួយ បរិយាកាសល្អ ទីធ្លាធំទូលាយ មានផាសុខភាព អនាម័យ និងឱជីរសឆ្ងុយឆ្ងាញ់ ជាមួយស្នាដៃ ចុងភៅពោលពេញ ដោយបទពិសោធន៍ ជាពិសេស មានការរៀបចំរចនាឡើង ទាំងក្នុងនិងក្រៅ តាមបែបទាន់សម័យ ដោយមានការរៀបចំភ្លើងបំភ្លឺ បែបរ៉ូមែនទិច រឹតតែមិនអាចខ្វះបាន នូវក្រុមតន្រ្តី សម័យថ្មី រងចាំច្រៀងលេងកំដរ បំពេរអារម្មណ៍ រណ្តំដួងចិត្ត អស់លោក លោកស្រី ដែលអញ្ជើញ ពិសារអាហារនៅទីនេះ អោយបានធូស្បើយក្នុងចិត្ត និងរីករាយ។

ភោជនីយដ្ឋាន និងផាប់ សាន់តា បាបារ៉ា មានទីតាំង ស្ថិតនៅផ្លូវលេខ១៩៨៦ ផ្ទះលេខ២០៨១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬក៏អាចតាមដាន ព័ត៌មានផ្សេង តាមរយៈផេក ភោជនីយដ្នាន សាន់តា បាបារ៉ា Santa Barbara Restaurant & Pub និងអាចទំនាក់ទំនង តាមលេខលេខទូរស័ព្ទ 096 2222 246 /060 8888 91៕











