កម្សាន្ត

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញពីហង្សមាស ទៅរួមរស់ក្រោមដំបូលផលិតកម្ម Galaxy Navatra

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំប្រទេសលោក ព្រាប សុវត្ថិ បានសម្រេចចាកចេញពីផលិតកម្មហង្សមាសដែលធ្លាប់រស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំទៅចូលរួមជាមួយផលិតកម្ម Galaxy Navatra របស់ឧកញ៉ាឡេណាវ៉ាត់ត្រា។

នេះបើតាមលិខិតរបស់ក្រុមហ៊ុន Galaxy Navatra Group អញ្ជើញក្រុមតារាចូលរួមស្វាគមន៍វត្តមាន លោក ព្រាប សុវត្ថិ មកផលិតកម្មថ្មី។

កម្មវិធីទទួលស្វាគមន៍ កំពូលតារាខម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុន Galaxy Navatra Group នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ខាងមុខ នៅសណ្ឋាគារ Garden City ជិតវិមានឈ្នះឈ្នះ។

លោក ព្រាប សុវត្ថិបានចូលច្រៀងផលិតកម្មហង្សមាសនៅឆ្នាំ១៩៩៧។ ក្នុងរយៈពេល២៣ឆ្នាំមកនេះលោកបានបង្កើតស្នាដៃជាច្រើននៅក្នុងផលិតកម្មយក្សមួយនេះ ហើយប៉ុន្មានឆ្នាំមុននេះលោកបាននាំកូនប្រុសទាំងមកច្រកក្រោមទ្រនំហង្សមាសផងដែរ ដោយពួកគេបានច្រៀងចម្រៀងច្រើនអាល់ប៊ុម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top