កម្សាន្ត

កក្រើកហើយ ធ្លាយដំណឹងថា ឱក សុគន្ធកញ្ញា និង វណ្ណដា ច្រៀងក្នុងពិធីបិទកីឡដ្ឋានជាតិលើកទី៣

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា មានសេចក្តីព្រាងមួយច្បាប់ បានចែកចាយនៅលើ បណ្តាញសង្គម ដោយក្នុងនោះមានឈ្មោះតារា ចម្រៀងពីររូប គឺអ្នកនាង ឱក សុគន្ធកញ្ញា និង លោក វណ្ណដានឹងមានវត្តមានក្នងពិធីបិទ កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

តាមសេចក្តីព្រាងច្បាប់ ដែលត្រូវបានគេចែកចាយពេញ បណ្តាញសង្គមនោះ នាង ឱក សុគន្ធកញ្ញា នឹងបកស្រាយបទចម្រៀង «ក្រោកឈរ» ចំណែកឯតារាចម្រៀង ម្នាក់ទៀត គឺជា វណ្ណដា ដោយលើកបទ «Time To Rise » មកបកស្រាយក្នុង ពិធីបិទកីឡដ្ឋានជាតិ លើកទី៣ នៅពហុកីឡដ្ឋានមរតតេជោ នៅថ្ងៃទី៣០ ខែវិច្ឆិកា ។

ដំណឹងនេះទៀតសោត ក៏ធ្វើឱ្យអ្នកគាំទ្រ វណ្ណដា និង ឱក សុគន្ធកញ្ញា បានបង្ហាញក្តីសប្បាយចិត្តយ៉ាងខ្លាំងព្រោះពួកគេទន្ទឹងរង់ចាំជាយូរមកហើយ ដោយសារតែ អ្នកទាំងពីរសុទ្ធតែ ជាតារាចម្រៀងជួរមុខក្នុងប្រទេស ។

គួរឱ្យដឹងថា កាលពីព្រឹត្តិការណ៍បើកកីឡាជាតិ លើកទី៣ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ពុំមានវត្តមានតារាចម្រៀង ទាំងពីររូបខាងលើ ចូលរួមឡើយ ដែលជាហេតុ នាំឱ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ជាពិសេសគឺអ្នកគាំទ្រលោក វណ្ណដា​ តែម្ដង​ ដោយម្នាក់ៗ ចង់ឃើញតារា ក្នុងដួងចិត្តរបស់គេម្នាក់នេះ បកស្រាយបទចម្រៀង «Time To Rise » ដោយផ្ទាល់ ព្រោះតែជាបទចម្រៀងដែលមានការគាំទ្រ ខ្លាំងបំផុតទាំងក្នុង និងក្រៅប្រទេស ម្យ៉ាងវិញទៀតបទនេះ ក៏បានឆ្លុះបង្ហាញពីអត្តសញ្ញាសល្បៈ វប្បធម៌ខ្មែរផងដែរលាយឡំជាមួយចម្រៀង រ៉េបសម័យបែបទំនើប ៕

ដោយ៖ ម៉ានី

To Top