event

តើអវត្តមានរបស់ Carlos Alcaraz អាចធ្វើឱ្យស្ថានការណ៍ប្រកួតប្រជែងនៅ Wimbledon 2026 ប្រែប្រួលទាំងស្រុងយ៉ាងដូចម្តេច?

ដោយសារតែការរងរបួសកដៃស្តាំរបស់កីឡាករ Carlos Alcaraz គាត់នឹងត្រូវខកខានការប្រកួតលើទីលានវាលស្មៅពេញមួយរដូវកាល 2026 នេះតែម្តង ដែលក្នុងនោះរួមមានទាំងព្រឹត្តិការណ៍លំដាប់ប្រវត្តិសាស្ត្រ Wimbledon ផងដែរ។

ក្រុមអ្នកជំនាញរបស់ 1xBet Cambodia នឹងមកជជែកវែកញែកអំពីសេណារីយ៉ូដែលអាចកើតមានឡើងសម្រាប់ព្រឹត្តិការណ៍ Major ទីបីប្រចាំរដូវកាលនេះ។

តើអ្នកណាខ្លះហ៊ានចេញមុខប្រជែងជាមួយ Sinner?
កីឡាករ Carlos Alcaraz មិនត្រឹមតែជាកីឡាករចំណាត់ថ្នាក់លេខ 2 ពិភពលោក និងជាអតីតលេខ 1 របស់ ATP ប៉ុណ្ណោះទេ តែថែមទាំងជាគូប្រជែងស៊ីសាច់ហុតឈាមតែម្នាក់គត់របស់ Jannik Sinner។ វិស័យកីឡាវាយតឺន្នីសផ្នែកបុរសសម័យទំនើបកំពុងតែឈានចូលដល់ទំព័រថ្មី ដោយយុគសម័យកំពូលកីឡាករទាំងបីដ៏អស្ចារ្យដូចជា Djokovic, Nadal និង Federer បានត្រួសត្រាយផ្លូវសម្រាប់ភាពជាគូប្រជែងជើងខ្លាំងជំនាន់ថ្មីទាំងពីររវាង Sinner និង Alcaraz ជំនួសវិញ។

កាលពីដើមឆ្នាំ 2026 ចំណាត់ថ្នាក់កម្រិតសមត្ថភាពរបស់ ATP ប្រៀបបានទៅនឹងនំខេកដែលមានបួនជាន់ហើយមានកម្រាស់ខុសៗគ្នា៖

  1. Sinner និង Alcaraz បានក្រសោបយកពានរង្វាន់ Grand Slam ទាំងអស់ចែកគ្នាស្មើក្នុងចន្លោះឆ្នាំ 2024-2025។
  2. Djokovic បានបង្កើតកន្លែងមួយដាច់ដោយឡែកសម្រាប់ខ្លួនឯង។ កីឡាករចាស់វស្សាមកពីស៊ែប៊ីរូបនេះមានទម្រង់លេងធ្លាក់ជាង Jannik និង Carlos ប៉ុន្តែនៅតែមានឥទ្ធិពលខ្លាំងជាងកីឡាករផ្សេងទៀតដាច់ឆ្ងាយ។
  3. កីឡាករក្នុងចំណោមកំពូលកីឡាករទាំង 20 នាក់ផ្សេងទៀត ដែលដឹកនាំដោយ Alexander Zverev គឺមានសមត្ថភាពអាចបង្កើតភាពភ្ញាក់ផ្អើលម្តងម្កាល ប៉ុន្តែនៅខ្វះភាពនឹងនរ និងកម្រិតលេងដ៏មុតស្រួចដែលតម្រូវសម្រាប់ការឡើងទៅវគ្គផ្តាច់ព្រ័ត្រ Grand Slam។
  4. កីឡាករដែលនៅសេសសល់ភាគច្រើន គ្រាន់តែជាអ្នកដើរតួបន្ទាប់បន្សំ ឬជា “ជណ្តើរ” សម្រាប់ឱ្យកីឡាករអ៊ីតាលី និងកីឡាករអេស្ប៉ាញរូបនេះ ជាន់ឈានឡើងពីវគ្គប្រកួតផ្សេងគ្នាឆ្ពោះទៅកាន់ការប្រឈមមុខកាត់សេចក្តីគ្នានៅវគ្គផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ។
    អវត្តមានរបស់ Alcaraz បានធ្វើឱ្យស្ថានការណ៍ប្រកួតប្រជែងដែលមានស្រាប់ប្រែប្រួលទាំងស្រុង។ នៅក្នុងហាងឆេងកំសាន្តយកជើងឯក Wimbledon 2026 របស់ 1xBet Khmer ពេលនេះគឺមានបេក្ខភាពតែម្នាក់គត់ដែលមានប្រៀបជាងគេដាច់៖
  5. Jannik Sinner – 1.44.
  6. Novak Djokovic – 5.00.
  7. Alexander Zverev – 13.20.
  8. Taylor Fritz – 21.00.

យោងតាមហាងឆេងរបស់ 1xBet kh លទ្ធភាពដែល Jannik អាចលើកពានជើងឯកគឺមានជិត 70%។ កាលពីមួយឆ្នាំមុន ភាគរយនេះត្រូវបានគេប៉ាន់ប្រមាណថាមិនលើសពី 40% នោះទេ ដោយសារតែ Sinner និង Alcaraz ត្រូវបានគេចាត់ទុកថាមានឱកាសប្រដំត្រសងគ្នា។

តើអ្នកណានឹងចេញមុខមកជំនួសតំណែងរបស់ Alcaraz នៅ Wimbledon 2026?
ក្រឡេកទៅមើលការប្រកួតខាងមុខ កីឡាករ Jannik Sinner ត្រូវបានគេរំពឹងថានឹងត្រូវប្រឈមមុខនឹងគូប្រជែងដ៏ធំបំផុតរបស់គេគឺ Djokovic និង Zverev។ នៅក្នុងព្រឹត្តិការណ៍ Roland Garros ថ្មីៗនេះ Novak ទទួលបានសញ្ញាព្រមានយ៉ាងច្បាស់មួយថា ក្តីស្រមៃចង់ឈ្នះពាន Grand Slam លើកទី 25 ប្រហែលជាមិនអាចទៅរួចទៀតទេ។

នៅទីក្រុងប៉ារីស កីឡាករ Sinner បានធ្លាក់ចេញពីការប្រកួតតាំងពីដើមទី ដែលជាការបើកផ្លូវយ៉ាងទូលាយឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់កីឡាករចាស់វស្សាស៊ែប៊ីរូបនេះ។ ប៉ុន្តែ លោកបែរជាបណ្តោយឱ្យឱកាសនេះរបូតពីដៃ ដោយបានចាញ់នៅជុំទីបីក្រោមថ្វីដៃ João Fonseca (2-3) បន្ទាប់ពីឈ្នះពីរសិតដំបូងរួចទៅហើយ។

Alexander Zverev កំពុងតែមានកម្លាំងចិត្ត និងទម្រង់លេងយ៉ាងពុះកញ្ជ្រោលបន្ទាប់ពីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ French Open ហើយគេច្បាស់ជាកំពុងស្រមៃចង់ដណ្តើមយកតំណែងជើងឯក Wimbledon ជាក់ជាមិនខាន។ ប៉ុន្តែដើម្បីប្រែក្លាយមហិច្ឆតាដ៏យូរអង្វែងនេះឱ្យក្លាយជាការពិតបាន គឺត្រូវទាមទារឱ្យមានលក្ខខណ្ឌយ៉ាងហោចណាស់មួយ៖ Sinner ត្រូវតែធ្លាក់ចេញតាំងពីដើមទី។ ហើយវារឹតតែល្អប្រសិនបើ Djokovic ក៏ធ្លាក់ចេញដូចគ្នា។

នៅ Roland Garros, Jannik មិនអាចយកឈ្នះការប្រកួតជុំទីពីររបស់ខ្លួនទល់នឹង Juan Manuel Cerúndolo (6-3, 6-2, 5-7, 1-6, 1-6) បានទេ ដោយសារតែមានបញ្ហាសុខភាព អមជាមួយអាកាសធាតុក្តៅហួតហែងដែលធ្វើឱ្យកីឡាករអ៊ីតាលីរូបនេះមានអាការៈវិលមុខ។ ទោះជាយ៉ាងណាក៏ដោយ កុំសង្ឃឹមថារឿងស្រដៀងគ្នានេះនឹងកើតឡើងចំពោះ Sinner ម្តងទៀតនៅ Wimbledon ឱ្យសោះ។

កម្លាំងជំរុញទឹកចិត្តដ៏ធំធេងសម្រាប់អ្នកផ្សេងទៀត
ការប្រកួត Major ដែលមានភាពលម្អៀងខ្លាំងទៅខាងកីឡាករណាម្នាក់ជាលើកទីពីរជាប់ៗគ្នា ទំនងជានឹងជំរុញឱ្យកីឡាករកម្រិតមធ្យមជាច្រើនខិតខំប្រឹងប្រែងប្រកួតប្រជែងយ៉ាងស្វិតស្វាញ មិនត្រឹមតែដើម្បីប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់ និងពិន្ទុចំណាត់ថ្នាក់ប៉ុណ្ណោះទេ ប៉ន្តែថែមទាំងដើម្បីកិត្តិយសផ្ទាល់ខ្លួន និងសូម្បីតែការចារឈ្មោះក្នុងប្រវត្តិសាស្ត្រកីឡាវាយតឺន្នីសពិភពលោកផងដែរ។

តើ Flavio Cobolli ធ្លាប់ស្រមៃថាខ្លួនអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រមុនពេលព្រឹត្តិការណ៍ French Open ចាប់ផ្តើមដែរឬទេ? ប្រាកដណាស់គឺទេ! ប៉ុន្តែ សាច់រឿងរបស់លោកគឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញពីរបៀបឆក់យកឱកាសដ៏មហាសាលក្នុងស្ថានភាពណាមួយ។

កីឡាករកម្រិតមធ្យមគួរតែរៀបចំយុទ្ធសាស្ត្ររបស់ពួកគេឡើងវិញ និងក្តោបក្តាប់ឱកាសដ៏កម្រនេះឱ្យបាន ព្រោះថា Alcaraz នឹងត្រលប់មកវិញនៅឆ្នាំក្រោយ ហើយឱកាសមាសនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរ។

ព្រឹត្តិការណ៍ Wimbledon លើកទី 139 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 29 ខែមិថុនា ដល់ថ្ងៃទី 12 ខែកក្កដា។ ចូលរួមទស្សនាសកម្មភាពដ៏ជក់ចិត្តរបស់កំពូលកីឡាករវាយតឺន្នីសពិភពលោកជាមួយ 1xBet!

To Top