សុខភាព

មឺមត្រាវ មានប្រយោជន៍ ចំពោះសុខភាពធំៗ បីយ៉ាងនេះ!!!

មនុស្សយើងភាគច្រើន ប្រហែលជាមិនចូលចិត្ត មឺមត្រាវទេ ដោយសារតែវា ធ្វើឲ្យផោមច្រើន និងមានក្លិនមិនល្អ។ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជារុក្ខជាតិមួយប្រភេទ ដែលល្អចំពោះសុខភាព ច្រើនយ៉ាង ដោយសារតែជីវជាតិ ដែលវាបានផ្តល់ឲ្យ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៣យ៉ាង ដែលមឺមត្រាវ អាចធ្វើបានចំពោះសុខភាព មនុស្សយើង៖

១.សុខភាពពោះវៀន៖ មឺមត្រាវជាប្រភពដ៏អស្ចារ្យមួយ នៃជាតិសរសៃ។ ប្រជាជនអាមេរិកភាគច្រើន គឺមិនទទួលបានជាតិសរសៃគ្រប់គ្រាន់ ពីរបបអាហារឡើយ ខណៈពេលដែលតម្រូវការប្រចាំថ្ងៃ មនុស្សយើងជាមធ្យមប្រហែល ១៥ក្រាម។ ស្រ្តី ត្រូវការជាតិសរសៃ ២៥ក្រាម ក្នុងមួយថ្ងៃ ខណៈពេលដែឡបុរស ៣៨ក្រាម។ ការបន្ថែមមឺមត្រូវទទួលទាន មិនត្រឹមតែជួយបំបាត់ ការទល់លាមកទេ តែវាក៏ជួយបន្ថយ ការប្រឈមនឹងជំងឺបេះដូង និងទម្ងន់មានសុខភាពល្អដែរ។

២.បញ្ចុះកូឡេស្តេរ៉ុល៖ ជាតិសរសៃក្នុងមឺមត្រាវ វាប្រភេទសរសៃមិនរលាយ ដែលត្រូវបានគេរកឃើញថា ជួយបន្ថយការប្រឈម នឹងជំងឺមហារីកពោះវៀនធំ ពង្រឹងដល់មុខងារ រំលាយអាហារ និងមានទម្ងន់សុខភាពល្អ។ ជាតិសរសៃមិនរលាយ ជួយបញ្ចុះកូឡេស្តេរ៉ុល និងសម្ពាធឈាមដែរ។ កាលណាសម្ពាធឈាម ចុះមកធម្មតា ហើយមិនលើសកូឡេស្តេរ៉ុល ក្នុងឈាមទៀត នោះអ្នកនឹងមិនងាយ មានជំងឺបេះដូងឡើយ។

៣.សម្រួលដល់សម្ពាធឈាម៖​ ការសិក្សាខ្លះបានបង្ហាញថា វាមានទំនាក់ទំនងមួយ រវាងសម្ពាធឈាម និងរបបអាហារ សម្បូរជាតិប៉ូតាស្យូម។

ការញ៉ាំជាតិប៉ូតាស្យូម​ កាន់តែច្រើន ត្រូវបានគេរកឃើញថា ជួយបន្ថយសម្ពាធឈាម ដែលលើសបាន។ អ្វីដែលសំខាន់នោះ និងការពិតនោះគឺថា កាលណាសម្ពាធឈាម កាន់តែខ្ពស់ អ្នកប្រឈមកាន់តែខ្លាំង នឹងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ប៉ូតាស្យូម នឹងជួយបន្ធូរសរសៃឈាម ដែលអាចបន្ថយការប្រឹងខ្លាំង របស់បេះដូងបានដែរ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top