សុខភាព

អ្នកធ្វើកាយវិការ​ ទាំង៧ចំនុចនេះ អាចធ្វើអោយមានអរម្មណ៏ ស្រស់ស្រាយរាល់ព្រឹក

U.s News helath

១ពន្យឿតសរសៃសសូង ៖ នៅពេលភ្ញាក់ពីដំនេក កុំទាន់អាលប្រញាប់ ក្រោកចេញពីគ្រែ គួរគេងពត់ខ្លួនពន្យឿត សរសៃសសូងរាងកាយ និងស្ងាបដេញកម្ជិលឲ្យហើយ។

កាយវិការល្អបំផុតគឺសន្ធឹងដៃស្តាំ និងជើងឆ្វេងដំណាលគ្នា រួចប្តូរជាដៃឆ្វេង នឹងជើងស្តាំវិញ សន្ធឹងម្តងៗ ត្រូវនៅត្រឹងស្ងៀម ៥នាទីសិនសឹមបន្ធូរវិញ

២នឹកដល់អ្វីដែលនាំឲ្យស្ទុះស្ទារ ៖ នៅពេលនឹកដល់ការច្រើន កំពុងរង់ចាំអ្នកទៅដោះស្រាយ អ្នកមិនចង់ក្រោកពីដំណេក ឬក្រោកឡើងដោយអារម្មណ៍មិនសប្បាយចិត្ត។

ដូច្នេះអ្នកគួរដាស់អារម្មណ៍ខ្លួនឯងដោយក្លិនកាហ្វេនៅពេលព្រឹក ហើយនឹកដល់អ្វីដែលសាងភាពស្ទុះស្ទារដូចជា មានណាត់ជាមួយអ្នកណាម្នាក់ ទទួលទានអាហារពេលល្ងាច ឬល្ងាចនេះមានកម្មវិធីទូរទស្សន៍ល្អមើលជាដើម។

៣ទទួលខ្យល់អាកាសបរិសុទ្ធ៖ ចាប់ផ្តើមថ្ងៃថ្មី ដោយអាកាសធាតុបរិសុទ្ធនាពេលព្រឹក ដោយបើកបង្អូចឲ្យអស់ ឲ្យខ្យល់ចេញចូលស្រួល រួចអង្គុយពែនភ្នែន ខ្នងត្រង់ ដកដង្ហើមចេញចូលឲ្យបានវែងៗយឺតៗ ដើម្បីឲ្យរាងកាយទទួលបានអុកស៊ីសែនពេញលេញ។

៤ហាត់ប្រាណ៖ ការហាត់ប្រាណនៅពេលព្រឹក នឹងជួយឲ្យចរន្តឈាមដើរស្រួល ស្រស់ស្រាយ សាកល្បងធាក់កង់លើគ្រែ ដោយការគេងផ្ងារ រួចលើកជើងធាក់កង់ក្នុងអាកាស។
៥ ទឹកត្រជាក់ស្រស់ស្រាយ៖ មនុស្សសម័យមុន ថែទាំសុខភាពដោយការប្រើទឹកត្រជាក់ បាចជាលម្អទឹកទៅលើផ្ទៃមុខ ព្រោះនឹងជួយឲ្យចរន្តឈាមលើស្បែក ដំណើរការបានល្អ បន្ទាប់មកទៅងូតទឹកត្រជាក់ ដែលធ្វើឲ្យចរន្តឈាម មានភាពស្ទុះស្ទារ សកម្មជាងមុន រួចម៉ាស្សាដៃត្រង់ចំណុច ដែលនាំឲ្យស្វាយភ្នែកដោយការប្រើម្រាមដៃ និងកូនបាល់(ទំហំបាតដៃ) សង្កត់លុញលើបាតដៃទាំងសងខាង សង្កត់កូនបាល់ត្រង់កណ្តាលបាតដៃ សង្កត់ចូលរកគ្នាចរន្តឈាមនឹងដើរបានស្រួលជាមិនខាន។

៦ស្តាប់ចំរៀង៖ គួរបើកវិទ្យុ ឬចាក់ស៊ីឌីចំរៀង ដាស់ខួរក្បាល ដើម្បីឲ្យបញ្ចេញអ័រម៉ូននៃសេចក្តីសុខ ឬអាចច្រៀងតាមជាមួយក៏បាន និងដកដង្ហើមឲ្យបានវែងៗឲ្យរាងកាយទទួលបានអុកស៊ីសែនពេញលេញ។

៧អាហារពេលព្រឹកបង្កើនថាមពល ៖ អាហារពេលព្រឹក ជាប្រការសំខាន់ ព្រោះវានឹងជួយដាស់អរម៉ូន នៃសេចក្តីសុខឲ្យចេញមក ។ ក្រៅពីការទទួលទានកាហ្វេ១ពែង ក៏នឹងជួយដាស់ការចងចាំ និងសមត្ថភាពក្នុងការសម្លឹងមើលឲ្យអ្នកបានដែរ។

បន្ទាប់មកទទួលទានបបរគ្រឿង ឬបាយ អង្ករសម្រូប និងផ្លែឈើក៏នឹងធ្វើឲ្យរាងកាយបានទទួលវីតាមីន និងកាបូននីត្រាត ប៉ុន្តែមិនគួរទទួលទាននំបុ័ងស ឬបាយអង្ករសម្រិត ជាមួយនឹងសាច់សត្វជាប់ខ្លាញ់នោះទេ។
ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា

To Top