ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អំពាវនាវឲ្យរុស្ស៊ី ចាត់វិធានការការពារ ការរំលោភចូលតំបន់ ការពារដែនអាកាស

សេអ៊ូល៖ អគ្គសេនាធិការចម្រុះ (JCS) បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឱ្យប្រទេសរុស្ស៊ី ចាត់វិធានការ ដើម្បីរារាំងយន្តហោះយោធារបស់ខ្លួន ពីការចូលតំបន់ការពារអាកាស របស់ទីក្រុងសេអ៊ូល ដោយគ្មានការជូនដំណឹងជាមុន។

កូរ៉េខាងត្បូង បានស្នើសុំនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការយោធារួមគ្នាមួយ ដែលបានចាប់ផ្តើម កាលពីថ្ងៃពុធមួយថ្ងៃ បន្ទាប់ពីយន្តហោះយោធារុស្ស៊ី ៦ គ្រឿង បានរំលោភលើតំបន់ កំណត់អត្តសញ្ញាណ ការពារដែនអាកាសកូរ៉េ (KADIZ) លើសមុទ្រខាងកើតចំនួន ៤ ដង។

អ្នកនាំពាក្យ JCS លោកវរសេនីយ៍ឯក Kim Jun-rak បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “ដើម្បីការពារការកើតឡើងវិញណាមួយ យើងបាននិយាយពីជំហររបស់យើង ទៅភាគីរុស្ស៊ី” ប៉ុន្ដែលោកមិនបានបញ្ជាក់លម្អិតពីអ្វី ដែលរុស្ស៊ីឆ្លើយតបនោះទេ៕ ដោយ៖ ឈូក បូរ៉ា

To Top