ព័ត៌មានអន្តរជាតិ

Xiaomi បង្ហាញស្មាតហ្វូន តម្លៃ៤០០ដុល្លារ ជាមួយនឹងកាមេរ៉ាទំហំ ១០៨ មេហ្គាភិចសែល មិនធ្លាប់មានពីមុនមក

ចិន៖ ក្រុមហ៊ុនផលិតទូរស័ព្ទចិនឈ្មោះ Xiaomi បានបង្ហាញនូវស្មាតហ្វូនថ្មីមួយ ដែលមានកាមេរ៉ាទំហំ ១០៨ មេហ្គាភិចស៊ែល ដែលមិនធ្លាប់មានពីមុនមក និងមានកាម៉េរ៉ាចំនួនខាងក្រោយម៉ាស៊ីន ដើម្បីប្រកួតប្រជែង ទីផ្សារស្មាតហ្វូនពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

CC9 Pro ត្រូវបានដាក់បង្ហាញជាផ្លូវការ ហើយកាលពីថ្មីៗនេះ ជាកាមេរ៉ាគុណភាពខ្ពស់បំផុតមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់ទីកន្លែង។ កាមេរ៉ាខាងក្រោយ របស់ក្រុមហ៊ុន Xiaomi ភ្ជាប់មកជាមួយឧបករណ៍ ចាប់សញ្ញាចំនួន៤ រួមមានកញ្ចក់កែវយឹត ចំនួន២កែវធំទូលាយ និងកញ្ចក់ម៉ាក្រូ ចំពោះស្មាតហ្វូន ទទួលបានកោតសរសើរ ដោយកាមេរ៉ាខាងមុខទំហំ ៣២ មេហ្គាភិចស៊ែល។

តាមរាយការណ៍របស់ Engadget ថា CC9 Pro មានគុណសម្បត្តិផ្នែករូបភាព ហើយការថតរូប នឹងធ្វើឲ្យគុណភាពមានខ្ពស់លើសទូរស័ព្ទ ដោយសារតែវាមានសមត្ថភាព ក្នុងការច្រឹបរូបភាពមិន ធ្វើឲ្យខូចគុណភាពឡើយ។

ក្រុមហ៊ុន Xiaomi និយាយថា ដំណោះស្រាយមានន័យថា អ្នកអាចថតរូបភាព ដែលមានសមត្ថភាពអាចពង្រីក ទៅជាព្រីនធ័រព្រីន ដែលមានកម្ពស់ដល់ទៅ ៤,២៤ ម៉ែត្រ។ កាមេរ៉ាទំហំ ១០៨ មេហ្គាភិចសែលរបស់ទូរស័ព្ទនេះ ត្រូវបានបង្កើតឡើង ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុន Samsung ហើយមានទំហំតូចជាងអ៊ីញ ដែលធ្វើឲ្យវាតូចជាងបន្តិច បើប្រៀបធៀបទៅនឹងឧបករណ៍ ចាប់សញ្ញាចុងខ្ពស់ផ្សេងទៀត នៅលើទីផ្សារ៕ ដោយ៖លី ភីលីព

To Top