ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី វៀតណាម សង្កត់ធ្ងន់អំពីសារៈសំខាន់ នៃឯកភាពជាតិ

ហាណូយ៖ ការធានានូវឯកភាព របស់ប្រជាជនវៀតណាម និងលើកកម្ពស់ តម្លៃវប្បធម៌ និងមនុស្ស គឺជាការងារសំខាន់ណាស់ ដែលទាមទារការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង របស់ប្រទេសទាំងមូល ជាពិសេសក្នុងបរិបទអន្តរជាតិ និងក្នុងស្រុកបច្ចុប្បន្ន។ នេះបើតាមការលើកឡើង របស់លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា មេដឹកនាំរដ្ឋាភិបាលវៀតណាម បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលដែលលោកបានថ្លែង ក្នុងពិធីបើកមហោស្រពឯកភាពជាតិប្រចាំឆ្នាំ ២០១៩ នៅឯភូមិជាតិវៀតណាមសម្រាប់វប្បធម៌ និងទេសចរណ៍ជាតិ នៅសង្កាត់ បាវី ក្រុង ហាណូយ កាលពីម្សិលមិញ។

ថ្លែងនៅក្នុងពិធីនេះលោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ុនហ្វុក បានលើកឡើងថា សាមគ្គីភាពតែងតែជាប្រពៃណីដ៏មានតម្លៃ ប្រភពកម្លាំងកម្លាំងជំរុញ និងជាកត្តាសម្រេចចិត្ត សម្រាប់រាល់ជ័យជំនះ ក្នុងបុព្វហេតុកសាងនិងការពារជាតិ របស់ប្រជាជនវៀតណាម។

ដោយពិនិត្យមើលសមិទ្ធិផល សេដ្ឋកិច្ចសង្គមនាពេលថ្មីៗ នេះរបស់វៀតណាម លោកង្វៀន បានថ្លែងថា មានការចូលរួមចំណែកសំខាន់ និងវិជ្ជមានរបស់រណសិរ្សមាតុភូមិវៀតណាម (VFF) និងអង្គការជាសមាជិកដើម្បីឯកភាពជាតិ ។

លោកបន្ថែមថា «ចាំបាច់យើងត្រូវបន្តលើកកម្ពស់ សាមគ្គីភាពដ៏ធំធេងជានិច្ច នូវសេចក្តីប្រាថ្នាជាឆន្ទៈ និងមោទនភាពជាតិ ក្នុងចំណោមប្រជាជន , ទាញយកសក្តានុពល និងកម្លាំងទាំងអស់របស់ប្រជាជន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនាំប្រទេស របស់យើងឆ្ពោះទៅរកមាគ៌ាដែលប ក្ស និងប្រធានាធិបតី ហូជិមិញ បានជ្រើសរើស។

លោកបានជំរុញឱ្យ VFF បន្តលើកបដានៃឯកភាពជាតិ ដូច្នេះជនជាតិទាំង ៥៤ ដោយមិនគិតពីទីតាំងរបស់ពួកគេត្រូវបានអភិវឌ្ឍស្មើគ្នា ដោយមានបាវចនាថា“ គ្មាននរណាម្នាក់នៅសេសសល់ឡើយ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top