ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក អាមេរិក ដឹកនាំ“ សេរីភាពនាវាចរណ៍” នៅសមុទ្រចិន ខាងត្បូង ចំណែកទីក្រុងប៉េកាំង ជំរុញឲ្យមហាអំណាច មួយនេះបញ្ឈប់ការ បង្កហេតុ

បរទេស៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក Mark Esper មុននេះ បានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាល ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងដោយចោទប្រកាន់ប្រទេស នេះថា បានធ្វើឱ្យអន្តរាយដល់ស្ថិរភាព ក្នុងតំបន់ និងបន្ថែមថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមាន យោធាជាប្រចាំនៅក្នុងតំបន់ នេះដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃការប្តេជ្ញាចិត្ត ទាំងនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពជើងទឹក Seventh Fleet របស់សហរដ្ឋអាមេរិកលោកមេបញ្ជាការ Reann Mommsen ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បានធ្វើដំណើរនៅជិតដែនដីមានជម្លោះនៅសមុទ្រចិនខាងត្បូងកាល ពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយប្រតិបត្តិការ“ សេរីភាពនាវាចរណ៍” នាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងប្រជុំកោះ Paracel និងថ្មប៉ប្រះទឹក Mischief។

ចំណែកយោធាចិនវិញបាននិយាយថា ខ្លួនបានតាមដានការឆ្លងកាត់ របស់កងនាវាចរអាមេរិកនៅជិតកោះ និងបានជំរុញឱ្យទីក្រុង វ៉ាស៊ីនតោនបញ្ឈប់នូវអ្វីដែលខ្លួនហៅថាជាការបង្កហេតុ។

សូមជម្រាបថា ផ្លូវសមុទ្រនៅសមុទ្រចិន ខាងត្បូង គឺជាចំណុចជាប់គាំងមួយ នៅក្នុងទំនាក់ទំនងរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក៏ដូចជា បង្កជាកំហឹងដល់ប្រជាជាតិជាច្រើនទៀត នៅក្នុងតំបន់ រួមមានវៀតណាម ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×