ព័ត៌មានអន្តរជាតិ

អាមេរិកផ្តល់សិទ្ធិ ឲ្យក្រុមហ៊ុន Microsoft និងក្រុមហ៊ុនផ្សេងទៀត បន្តលក់កម្មវិធីឲ្យ Huawei

បរទេស៖ ក្រុមហ៊ុនកម្មវិធីសូហ្វវែ ខ្នាត់យក្សអាមេរិក Microsoft តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ ទើបបបានទទួល ការអនុញ្ញាត ពីរដ្ឋាភិបាលអាមេរិក ឲ្យលក់កម្មវិធី សូហ្វវែ ឲ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei Technologies ដែលជាប់បម្រាម មិនឲ្យធ្វើជំនួញ ជាមួយក្រុមហ៊ុន អាមេរិក អស់រយៈពេលជាច្រើនខែ។

ក្រុមហ៊ុន Microsoft បាននិយាយថា ក្រសួងពាណិជ្ជកម្ម បានផ្តល់អាជ្ញាប័ណ្ណ នៅថ្ងៃពុធសប្ដាហ៍នេះ ឲ្យលក់កម្មវិធី សូហ្វវែ ឲ្យទៅក្រុមហ៊ុន Huawei វិញ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់ច្បាស់ទេថា ផលិតផលនោះនឹងរួមបញ្ចូល នៅក្រោមក្រុមនោះ តែមន្ត្រីអាមេរិកបាននិយាយថា ការបន្តផ្តល់អាជ្ញាប័ណ្ណនេះ គឺមានបំណងឲ្យ លក់សម្រាប់តែសម្ភារៈ ដែលមានហានិភ័យ តិចតួច ដល់សន្តិសុខប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ខ្នាតយក្សដ៏ធំបំផុត របស់ប្រទេសចិន និងជាក្រុមហ៊ុនផលិត ស្មាតហ្វូន ដ៏ធំបំផុតមួ យក្នុងពិភពលោក ត្រូវបានរដ្ឋបាលលោក ត្រាំ ថ្កោលទោសថា ជាការគម្រាមកំហែង ដល់សន្តិសុខជាតិ និងត្រូវបានហាមឃាត់ កាលពីខែឧសភា មិនឲ្យធ្វើប្រតិបត្តិការ ជំនួញជាមួយក្រុមមហ៊ុន អាមេរិកនានា ដោយមិនទទួល ការអនុម័តយល់ព្រម ពីរដ្ឋាភិបាលឡើយ៕

ប្រែសម្រួល៖ប៉ាង កុង

To Top