ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បន្តកិច្ចព្រមព្រៀង ជាមួយជប៉ុន សម្រាប់ប្រយោជន៍ដល់សម្ពន្ធភាព

បរទេស៖ ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បានយល់ព្រមបន្តកិច្ចព្រមព្រៀង ចែករំលែកការសម្ងាត់ យោធាទ្វេភាគីមួយ ជាមួយប្រទេសជប៉ុន កាលពីថ្ងៃសុក្រនេះ ដើម្បីជាប្រយោជន៍ ដល់ការរក្សា ចំណងមិត្តភាពដ៏រឹងមាំ ជាមួយនឹងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍នៅថ្ងៃសុក្រថា មន្ត្រីជាន់ខ្ពស់ របស់វិមានខៀវ ប្រធានាធិបតី កូរ៉េខាងត្បូង បាននិយាយថា ក្តីព្រួយបារម្ភជុំវិញ ផលប៉ះពាល់ ដោយសារការ លុបបំបាត់ កិច្ចព្រមព្រៀងចែករំលែក សន្តិសុខព័ត៌មាន យោធាទូទៅ នឹងកើតមានចំពោះ សម្ពន្ធភាព អាមេរិក-កូរ៉េខាងត្បូង ដែលជាកត្តាជំរុញ ឲ្យមានការសម្រេចចិត្ត បន្តកិច្ចព្រមព្រៀងនោះតទៅទៀត។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា សេចក្តីរាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយក្រោយមួយម៉ោង បន្ទាប់ពីលោក Kim You-geun ជាអនុប្រធានទីមួយនៃការិយាល័យសន្តិសុខនៅវិមានខៀវ បានធ្វើការប្រកាសជាផ្លូវការ៕

ប្រែសម្រួល៖ប៉ាង កុង

To Top