ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់សុំឲ្យរុស្ស៊ី ផ្តល់ប្រាក់កម្ចី២ពាន់លានដុល្លារ សម្រាប់កសាងរោងចក្រ ថាមពលនុយក្លេអ៊ែ និងផ្លូវរថភ្លើង

បរទេស៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Alexander Novak បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានស្នើសុំឲ្យរុស្ស៊ី ផ្តល់ប្រាក់កម្ចី ២ពាន់លានដុល្លារ បន្ថែមទៀត សម្រាប់គម្រោងនានា ដែលរួមមានទាំងការ កសាងរោងចក្រ ថាមពលនុយក្លេអ៊ែ រោងចក្រថាមពល វារីអគ្គិសនី ផ្លូវរថភ្លើង និងផ្លូវរថភ្លើងក្រោមដី។

លោករដ្ឋមន្ត្រីថាមពលរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយដោយមិនបានផ្តល់ សេចក្តីលម្អិតបន្ថែមដូច្នេះថា “ពួកគេកំពុងតែស្នើសុំ ប្រាក់ប្រហែល ២ពាន់លានដុល្លារ។ ពួកគេនិយាយថា ពួកគេទទួលបាន ការសន្យាប្រាក់ ៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៥”។

យោងតាម ប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ Us News នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Alexander Novak បានប្រសាសន៍ជា បន្តទៀតយ៉ាងដូច្នេះថា “យើងមានប្រាក់កម្ចីឲ្យទៅពួកគេ ហើយពួកគេស្នើឲ្យ យើងផ្តល់ប្រាក់ ឲ្យដល់ចំនួនសរុប៥ពាន់លានដុល្លារ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top