ព័ត៌មានអន្តរជាតិ

តួកគីមានបំណង ផលិតយន្តហោះចម្បាំង ដោយខ្លួនឯង ក្នុងពេល៥-៦ឆ្នាំទៀត

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅ ថ្ងៃអង្គារនេះថា ប្រទេសតួកគីមានផែនការ ធ្វើការផលិតឲ្យមាន យន្តហោះចម្បាំង ដោយខ្លួនឯងផ្ទាល់ ដែលនឹងត្រៀមរួចរាល់ សម្រាប់ការហោះហើរ នៅក្នុងរយៈពេល៥ឬក៏៦ឆ្នាំទៅមុខទៀត។

លោក Tayyip Erdogan ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសតួកគីនឹងធ្វើការវិនិយោគ ក្នុងបរិវេណអគារ ដែលនឹងអនុញ្ញាតឲ្យ ធ្វើការបំពេញតួនាទីនៃប្រព័ន្ធបំផ្ទុះ ដែលបង្កើតឡើង ដោយយន្តហោះចម្បាំង F-16 និងយន្តហោះគ្មាន មនុស្សបើក ឬក៏កូនដ្រូន។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ការថ្លែងបែបនេះ របស់ប្រធានាធិបតីតួកគី នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានជម្លោះ កំពុងតែប្រព្រឹត្តទៅ ជាមួយសហរដ្ឋអាមេរិក ជុំវិញការទិញ យន្តហោះចម្បាំងបំបាំង កាយ F-35៕

ប្រែសម្រូល៖ប៉ាង កុង

To Top