បរទេស៖ កងកម្លាំងការរពារជាតិ អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើប្រតិបត្តិការ វាយឆ្មក់តាមអាកាស នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីមានការបាញ់ គ្រាប់រ៉ុកកែត ពួកប៉ាឡេស្ទីន ចេញពីតំបន់ឆ្ពោះ ទៅកាន់ប្រទេស អ៊ីស្រាអែល ភាគខាងត្បូង។
កងកម្លាំងការរពារជាតិ អ៊ីស្រាអែល បានសរសេរបង្ហោះលើ បណ្ដាញសង្គមធ្វីតធើថា គ្រាប់រ៉ុកកែតចំនួន៣គ្រាប់ ត្រូវបានគេបាញ់ ចេញពីតំបន់ហ្គាហ្សា និងពីរគ្រាប់ត្រូវ បានរារាំងបាន ដោយប្រព័ន្ធការពារ ដែនអាកាស Iron Dom ហើយប៉ុន្មានម៉ោងក្រោយមក អ៊ីស្រាអែលបានចេញ យន្តហោះចម្បាំង និងឧទ្ទម្ភាគចក្រ ឆ្ពោះទៅកាន់ តំបន់នោះ ដើម្បីធ្វើការឆ្លើយតបវិញ។
យោងតាមប្រភពព័ត៌មាន ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ០១៩ បានឲ្យដឹងថា យោធាអ៊ីស្រាអែល បាននិយាយដូច្នេះថា “ពួកហាម៉ាស ត្រូវតែទទួលខុសត្រូវ ចំពោះអ្វីដែលកំពុងតែកើតមាន នៅខាងក្នុងនិងក្រៅតំបន់ ហ្គាហ្សាស្ទ្រីប ហើយវានឹងទទួលនូវ ផលវិបាក សម្រាប់ទង្វើប្រឆាំង ពលរដ្ឋអ៊ីស្រាអែល”៕
ប្រែសម្រួល៖ប៉ាង កុង