ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក ស្វាគមន៍រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីប ពិភាក្សាគ្នាលើបញ្ហា ក្នុងតំបន់និងទំនាក់ទំនង ទ្វេរភាគី

វ៉ាស៊ិនតោន:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ខែធ្នូនេះ បានសរសេរថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃនេះបានទទួលស្វាគមន៍ លោករដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក sameh Shoukry នៅទីក្រុងវ៉ាស៊ិនតោន ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាក្នុងតំបន់និង ក៏ដូចជាទំនាក់ទំនង ទ្វេរភាគីផងដែរ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថាលោក Pompeo និង Shoukry បានពិភាក្សាអំពីសារៈសំខាន់ នៃភាពជាដៃគូយុទ្ធសាស្ត្រ ដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងអេហ្ស៊ីបហើយ បានផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាក្នុងតំបន់រួមទាំងស្ថានការណ៍នៅលីប៊ី ផងដែរ។

ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា ប្រទេសទាំងពីរមានទំនាក់ទំនង ជិតស្និទប៉ុន្តែគេសង្កេតថា នឹងនៅមានជម្លោះជាច្រើនផ្សេងទៀត។ កាលពីខែមុនសហរដ្ឋអាមេរិកបានរាយការណ៍ថាបានគំរាមដាក់ ទណ្ឌកម្មអេហ្ស៊ីបចំពោះ ការសម្រេចចិត្តរបស់ ខ្លួនក្នុងការទិញយន្តហោះចម្បាំងពីប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាលទីក្រុង គែរមិន បានគាំទ្រគោលនយោបាយមួយចំនួន របស់សហរដ្ឋអាមេរិកទាក់ទង នឹងអ៊ីរ៉ង់និងអ៊ីស្រាអែលនោះទេ៕

ប្រែសម្រួល:ស៊ុនលី

To Top