ព័ត៌មានអន្តរជាតិ

អ្នកវិភាគនិយាយថា កូរ៉េខាងជើងអាចនឹង ធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ក្រោយកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលខាងមុខឆាប់ៗនេះ អាចនឹងបែរឆ្ពោះទៅរកការ បង្កហេតុដ៏កាន់តែគ្រោះថ្នាក់ឡើង ស្របពេលដែលការទាមទាររបស់ខ្លួន មិនត្រូវបានសហរដ្ឋអាមេរិកបំពេញឲ្យ នេះបើយោងតាមអ្នកវិភាគ របស់ប្រទេសកូរ៉េខាងត្បូង។

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសកូរ៉េខាងជើង ចេញសេចក្តីថ្លែងការណ៍ផ្សេងៗគ្នា សរុបចំនួន១៧ ដែលលើកឡើងពីសហរដ្ឋអាមេរិក ឬក៏គោលនយោបាយសហរដ្ឋអាមេរិក ចាប់តាំងពីបរាជ័យក្នុងកិច្ចពិភាក្សាគ្នា នៅក្នុងប្រទេសស៊ុយអែត កាលពីខែតុលា។

លោក គីម ដុងយុប អ្នកវិភាគកូរ៉េខាងត្បូង នៅសាកលវិទ្យាល័យ Kyungnam University បាននិយាយប្រាប់កាសែតថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក បន្ថយការបត់បែន ក្រោយកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងសប្ដាហ៍នេះ អាចនឹងបណ្ដាលឲ្យ មានការផ្គើនពីកូរ៉េខាងជើង ដែលរួមមានទាំងការធ្វើតេស្ត សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ឬក៏ការរំលោភបំពាន បន្ទាត់ក្រហមផ្សេងទៀត ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top