ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និយាយថា ខ្លួនទើបធ្វើតេស្ត​ ដ៏សំខាន់មួយផ្សេងទៀត​ នៅកន្លែងបាញ់បង្ហោះ ផ្កាយរណប

បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនទើបបានធ្វើតេស្តមួយផ្សេងទៀត នៅកន្លែងបាញ់បង្ហោះផ្កាយរណប កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីជំរុញ​បង្កើនការទប់ស្កាត់ នុយក្លេអ៊ែយុទ្ធសាស្ត្ររបស់ខ្លួន នេះបើយោងតាម កាសែតកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា កាសែត KCNA បាននិយាយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តដ៏សំខាន់ នាថ្ងៃទី០៧ ខែធ្នូ នៅកន្លែងបាញ់បង្ហោះ​ផ្កាយរណប Sohae ជាកន្លែងតេស្តរ៉ុកកែតមួយ ដែលមន្ត្រីសហរដ្ឋអាមេរិក ធ្លាប់និយាយថា កូរ៉េខាងជើង​ បានសន្យាបិទចោល។

យោងតាមប្រភពព័ត៌មានមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា សេចក្តីរាយការណ៍របស់កាសែត KCNA នេះ បានហៅព្រឹត្តិការណ៍ កាលពីថ្ងៃទី០៧ ខែធ្នូ ថាជាការតេស្ត​សាកល្បងជោគជ័យ យ៉ាងសំខាន់មួយ ប៉ុន្តែមិនបានបញ្ជាក់ពីអ្វី ដែលបានធ្វើតេស្​តនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top