ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បញ្ជូនកងទ័ព ទៅអារ៉ាប៊ីសាអូឌីត ផ្អែកលើមូលដ្ឋាន ការពារ

បរទេស៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin បាននិយាយនៅថ្ងៃសៅរ៍នេះថា កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ផ្អែកលើមូលដ្ឋានការពារ តែម្យ៉ាងប៉ុណ្ណោះ និងថា សហរដ្ឋអាមេរិក នឹងបញ្ចប់គ្រប់ទណ្ឌកម្មទាំងអស់ លើប្រទេសអ៊ីរ៉ង់ នៅពេលដែលទីក្រុងតេអេរ៉ង់ បានបំពេញតាមលក្ខខណ្ឌ ចាំបាច់នានា។

តាមសេចក្តីរាយការណ៍ លោកក៏បាននិយាយប្រាប់ សន្និសីទវេទិកា Doha Forum ថា ការវាយប្រហារ លើទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីត ដេលសហរដ្ឋអាមរិក ធ្វើការថ្កោលទោស លើប្រទេសអ៊ីរ៉ង់ និងទីក្រុងតេអេរ៉ង់ បានបដិសេធ ច្រានចោលនោះ គឺជាការវាយប្រហារ ទៅលើសេដ្ឋកិច្ចពិភពលោក។

គួរបញ្ជាក់ថា កាលពីខែមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជូនដំណឹងជាផ្លូវការ ដល់សភាអាមេរិក ស្តីពីការបញ្ជូនកងទ័ពអាមេរិក ចំនួន៣.០០០នាក់ ទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត ស្របពេលមានការកើនឡើង នូវភាពតានតឹង ជាមួយនឹងប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង

To Top