ព័ត៌មានអន្តរជាតិ

ភាគហ៊ុន របស់បណ្តាញសង្គមយក្ស Facebook ធ្លាក់ចុះ

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ថា គិតត្រឹម ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ភាគហ៊ុនរបស់បណ្តាញសង្គមយក្ស ហ្វេសប៊ុក (Facebook) បាន ធ្លាក់ចុះ បន្ទាប់ពីមានរបាយការណ៍មួយថា និយតករអាមេរិក ចង់ឲ្យមានការបះបោរ ប្រឆាំងនឹងបណ្តាញសង្គម ដែលពង្រឹងនូវវិធី ដែលកម្មវិធីរបស់ហ្វេសប៊ុក និងកម្មវិធីផ្សេងទៀត បញ្ចូលជាមួយវេទិកា ។

ភាគហ៊ុន របស់បណ្តាញសង្គម ហ្វេសប៊ុក បានបញ្ចប់នៅថ្ងៃជួញដូរ បានធ្លាក់ចុះ២,៧ភាគរយ ស្មើនឹងនឹងទឺកប្រាក់ ១៩៦,៧៥ដុល្លារអាមេរិក ខណៈដែលរបាយការណ៍ របស់កាសែត The Wall Street Journal បាន លើកឡើង អំពីសកម្មភាព នៃការប្រឆាំង នឹងសេចក្តីទុកចិត្ត របស់គណៈកម្មការ ពាណិជ្ជកម្មសហព័ន្ធ ។

បណ្តាញសង្គម ដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រនីញ៉ា បានបដិសេធ​មិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍ ដែលបានដកស្រង់សម្តី ចេញពីបុគ្គលដែលសុំមិនបញ្ចេញឈ្មោះ ដែលជិតស្និទ្ធនឹងបញ្ហានេះ ។

សូមបញ្ជាក់ថា ក្រុមគ្រួសារនៃកម្មវិធី របស់បណ្តាញសង្គមហ្វេសប៊ុក រួមមានៈ Instagram, កម្មវិធីផ្ញើសារ និង WhatsApp ក៏ដូចជាកម្មវិធីបណ្តាញសង្គមអនឡាញ ដ៏សំខាន់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top