ព័ត៌មានអន្តរជាតិ

ប៉ូលិសហ្គាណា ចាប់ខ្លួនជនសង្ស័យ នៅទីតាំងអណ្តូងរ៉ែ ខុសច្បាប់ចំនួន៦២នាក់

អាក់ក្រា៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ប៉ូលិសបាននិយាយ កាលថ្ងៃសៅរ៍ថា មនុស្សចំនួន៦២នាក់ ត្រូវបានចាប់ខ្លួន សង្ស័យនៅក្នុង ទីតាំងអណ្តូងរ៉ែ ខុសច្បាប់ ស្ថិតនៅភាគលិច ប្រទេសហ្គាណា នៅក្រុង Kenyasi ។

ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីមានការ បណ្តឹងតវ៉ាជាច្រើន ពីក្រុមហ៊ុនរុករកមាស អន្តរជាតិ ឈ្មោះ Newmont Goldcorp ទៅលើករណី ក្រុមអ្នករុករករ៉ែ ខុសច្បាប់ នៅក្រុង Kenyasi ។

លោក Kwaku Buadu Peprah មេបញ្ជាការ ប៉ូលិសប្រចំាតំបន់ ដែលជាអ្នកដឹកនាំក្រុមប្រតិបត្តិការបាន និយាយថា ពួកគេបានបង្ក្រាប សកម្មភាព អណ្តូងរ៉ែខុសច្បាប់ នៅវេលាម៉ោង៤ព្រឹក នៅពេលព្រឹក ត្រូវនឹងម៉ោង៤និង០០នាទី ម៉ោងសកល ៕

ដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top