ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សាគ្នា រវាងអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា គឺជារឿងល្អ សម្រាប់តំបន់

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយ ក្នុងទីក្រុងដូហា នៅថ្ងៃអាទិត្យម្សិលមិញនេះថា កិច្ចពិភាក្សាគ្នា រវាងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា ដើម្បីដោះស្រាយជម្លោះ រយៈពេលពីរឆ្នាំ គឺជាដំណើរវិវត្តន៍ល្អមួយ សម្រាប់តំបន់ឈូងសមុទ្រទាំងមូល ។
តាមសេចក្តីរាយការណ៍ លោកនាយករដ្ឋមន្ត្រី នៃ ប្រទេសកាតា Sheikh Abdullah bin Nasser Al Thani បានចូលរួម នៅក្នុងជំនួបកំពូល នៃក្រុមប្រឹក្សា សហប្រតិបត្តិការឈូង សមុទ្រប្រចាំឆ្នាំ GCC ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ សប្ដាហ៍មុន ហើយនេះ គឺជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់កាតា នៅក្នុងកិច្ចប្រជុំនោះ ចាប់តាំងពីឆ្នាំ២០១៧មក។

ចំណែកលោករដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ នៅពេលត្រូវគេសួរ នៅក្នុងវេទិកាដូហា ក្នុងប្រទេសកាតា ថាតើទំនាក់ទំនងគ្នាថ្មីៗនេះ រវាងទីក្រុងដូហា និង ទីក្រុងរីយ៉ាដ គឺជារឿងល្អសម្រាប់តំបន់ដែរ ឬទេនោះ លោកបានឆ្លើយប្រាប់អ្នកសារព័ត៌មានថា “ពិតណាស់ នេះជារឿងល្អ” ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top