ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្នេីអាមេរិកជួយជំរុញដល់ ដំណេីរការសន្ដិភាព អន្ដរកូរ៉េ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានជួបជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង លោក Stephen Biegun កាលពីថ្ងៃច័ន្ទហើយបាន ស្នើសុំឱ្យបន្តកិច្ចខិតខំប្រឹងប្រែង របស់លោក ដើម្បីឆ្ពោះទៅរកដំណើរការសន្តិភាពកូរ៉េ បើទោះបីជាឥរិយាបទមិនល្អរបស់ កូរ៉េខាងជើង ថ្មីៗនេះក៏ដោយ។

យោងតាមអ្នកនាំពាក្យ រងរបស់លោក Cheong Wa Dae ដែលមានរយៈពេល ៣៥ នាទី និងមានសំលេង“ ធ្ងន់ធ្ងរ” ហេីយលោក Biegun បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ក្រុងវ៉ាស៊ីនតោនមិនឱ្យបោះបង់ចោល ការសន្ទនាជាមួយ ក្រុងព្យុងយ៉ាងឡេីយ។

លោកមូន បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែង របស់ លោក Biegun រហូតមកដល់ពេលនេះចំពោះការរំសាយអាវុធនុយក្លេអ៊ែរ នៃឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាពស្ថិរភាព ហេីយលោកបានឲ្យដឹងនៅក្នុង សន្និសីទកាសែតមួយថា លោកប្រធានាធិបតីបានស្នើសុំឱ្យលោក “ខិតខំប្រឹងប្រែងជាប្រចាំ ដើម្បីការរីកចម្រើននៅក្នុងដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ”៕ ដោយ ឈូក បូរ៉ា

To Top