ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមគ្រប់យ៉ាង ចំពោះការបង្កហេតុ ពីកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ប្រធាននៃអគ្គសេនាធិការចំរុះ​ សហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក បានត្រៀមសម្រាប់អ្វីក៏ដោយ នៅពេលនិយាយអំពី ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ពីប្រទេសកូរ៉េខាងជើង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកឧត្តមសេនីយ៍ Mark Milley បានធ្វើអត្ថាធិប្បាយ នៅក្នុងសន្និសីទ សារព័ត៌មានមួយ នៅឯមន្ទីរបញ្ចកោណ នៅពេលភាពតានតឹងបានកើនឡើង ជុំវិញការគំរាមកំហែង របស់កូរ៉េខាងជើង ដើម្បីបន្តការសាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ លើកលែងតែសហរដ្ឋអាមេរិក ផ្ដល់នូវអ្វីៗ មុនដំណាច់ឆ្នាំនេះ។

ដោយបដិសេធ មិនពិភាក្សា អំពីភាពវៃឆ្លាតទាក់ទង នឹងសូចនាករ នៃការបាញ់បង្ហោះ នាពេលឆាប់ៗនេះ ប្រមុខការពារជាតិអាមេរិករូបនេះ បានលើកឡើងថា “យើងបានត្រៀម សម្រាប់អ្វីក៏ដោយ” ៕

To Top
×