ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស អាមេរិក រិះគន់ចិន និងរុស្ស៊ី ហើយថា ជាប្រទេស បាតដៃប្រឡាក់ឈាម

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសុក្រដើម្បីបោះឆ្នោត លើសេចក្តីសម្រេចចិត្ត គូប្រជែងពីរទាក់ទងនឹង ជំនួយមនុស្សធម៌ ឆ្លងកាត់ព្រំដែន ទៅកាន់ប្រទេសស៊ីរី ដោយមិនមានសំណើណាមួយ ទទួលបានការគាំទ្រ ចាំបាច់ពីស្ថាប័ន ដែលមានសមាជិក ១៥ រូបនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានរិះគន់ខ្លាំងៗទៅលើ ប្រទេសរុស្ស៊ី និងចិន ចំពោះជំហររបស់ពួកគេ ក្នុងការធ្វើវេតូ លើសេចក្តីព្រាង សេចក្តីសម្រេចចិត្ត ស្តីពីជំនួយមនុស្សធម៌ ឆ្លងកាត់ព្រំដែន ទៅកាន់ប្រទេសស៊ីរី ដោយហៅអាកប្បកិរិយា របស់ប្រទេសទាំងពីរថា គួរឱ្យអាម៉ាស់។

លោក Pompeo បានសរសេរនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា «សិទ្ធិវេតូរបស់សហព័ន្ធរុស្ស៊ី និងចិនកាលពីម្សិលមិញ ស្តីពីដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ ដែលអនុញ្ញាត ឱ្យមានជំនួយមនុស្សធម៌ ដល់ប្រជាជនស៊ីរី រាប់លាននាក់ គឺជារឿងគួរឱ្យអាម៉ាស់មួយ។

Pompeo បានសរសេរថា « ចំពោះប្រទេសរុស្ស៊ីនិងចិន ដែលបានជ្រើសរើស ធ្វើសេចក្តីថ្លែងការណ៍ នយោបាយមួយដោយជំទាស់ នឹងដំណោះស្រាយនេះ អ្នកមានឈាម នៅលើដៃរបស់អ្នក»៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×