ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន ​និងអាមេរិក ពិភាក្សាគ្នាតាមទូរស័ព្ទ លើបញ្ហាប្រទេសអ៊ីរ៉ង់

តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី២២ ខែធ្នូ នេះបានឲ្យដឹងថា
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ក្នុងគោលបំណង ដើម្បីសង្ខេបលទ្ធផល នៃកិច្ចពិភាក្សា រវាងនាយករដ្ឋមន្រ្តីជប៉ុន ជាមួយប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ចុងក្រោយនេះ។

ក្នុងអំឡុងពេល នៃការសន្ទនា ដែលត្រូវបានគេជឿជាក់ថា មានរយៈពេល​ប្រហែល៧៥នាទី លោកអាបេ បានប្រាប់លោកត្រាំ យ៉ាងនេះថា ប្រទេសជប៉ុន នឹងបន្តកិច្ចប្រឹងប្រែងការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅមជ្ឈឹមបូព៌ា ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក លើបញ្ហាជាមួយនឹង ប្រទេសអ៊ីរ៉ង់។

គួរឲ្យដឹងដែរថាការសន្ទនា តាមទូរស័ព្ទ ដែលលោកអាបេ បាននិយាយត្រូវបានធ្វើការស្នើសុំឡើង តាមសំណើរបស់លោកត្រាំ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកអាបេ បានជួបពិភាក្សា ជាមួយរ៉ូហានី នៅទីក្រុងតូក្យូ៕
ប្រែសម្រួល:ស៊ុនលី

To Top