ព័ត៌មានអន្តរជាតិ

អូស្រ្តាលី គ្រោងសម្លាប់សត្វអូដ្ឋជាង ១ម៉ឺនក្បាល ដោយសារវាផឹកទឹកច្រើនពេក នៅរដូវក្តៅនេះ

បរទេស៖ សត្វអូដ្ឋជាង ១ ម៉ឺនក្បាល នឹងត្រូវបានបាញ់ ដោយអ្នកជំនាញខាងកាំភ្លើង ជំនាញពីឧទ្ធម្ភាគចក្រ ដើម្បីការពារសត្វអូដ្ឋ ទាំងនោះពីការផឹកទឹកច្រើនពេក នៅភាគខាងត្បូងប្រទេសអូស្រ្តាលី ដែលរងគ្រោះដោយគ្រោះរាំងស្ងួត ។

យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកបាញ់សម្លាប់ នឹងចាប់ផ្តើមរៀបចំ នៅថ្ងៃពុធនេះ បន្ទាប់ពីមានបញ្ជា ពីថ្នាក់ដឹកនាំជនជាតិដើម នៅដែនដី Anangu Pitjantjatjara Yankunytjatjara (APY) ។

អ្នកស្រុកបានត្អូញត្អែរថា សត្វទាំងនេះ បានចូលសហគមន៍ និងបង្កការខូចខាត ខណៈដែលពួកគេស្វែង រកប្រភពទឹក ដែលអាចរកបានរួមទាំងទុយោ និងធុងដាក់ទឹក។

លោកស្រី Marita Baker សមាជិកក្រុមប្រឹក្សាភិបាល នៃនាយកប្រតិបត្តិ APY បានប្រាប់អូ« យើងបានជាប់គាំងនៅក្នុងស្ថានភាពក្តៅ និងមិនស្រួល ដោយមានអារម្មណ៍ មិនស្រួល ពីព្រោះសត្វអូដ្ឋកំពុងតែចូល មកហើយគោះរបង ចូលទៅក្នុងផ្ទះ និងព្យាយាមរកទឹក តាមរយៈម៉ាស៊ីនត្រជាក់»។

កាសែតបានផ្សាយថា សត្វអូដ្ឋទាំងនេះ ក៏ត្រូវបានគេសម្លាប់ផងដែរ ចំពោះការព្រួយបារម្ភ អំពីការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ព្រោះពួកគេបញ្ចេញមេតានស្មើ នឹងបរិមាណ កាបូនឌីអុកស៊ីតមួយតោន ក្នុងមួយឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top