ព័ត៌មានអន្តរជាតិ

លោក ត្រាំ សរសើរកិច្ចព្រមព្រៀង ជំនួញចិនថា មានភាពប្រសើរខ្លាំង ជាការរំពឹងទុក

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានកោតសរសេរកិច្ចព្រមព្រៀងជំនួញ ដែលចុះហត្ថលេខា កាលពីសប្ដាហ៍មុន ជាមួយប្រទេសចិនថា ធ្វើឲ្យចំណងមិត្តភាពជាមួយទីក្រុងប៉េកាំង ប្រសើរឡើងខ្លាំង ដោយលោកនិយាយថា វាប្រសើរខ្លាំងជាងការរំពឹងទុក។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អង់គ្លេស Ibtimes នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលល្ងាចថ្ងៃអាទិត្យ ក្នុងពិធីជួបជុំមួយក្នុងទីក្រុង Austin រដ្ឋតិចសាស លោក ត្រាំ បានមានប្រសាសន៍ថា “នេះគឺជាភាពជោគជ័យដ៏អស្ចារ្យ សម្រាប់ប្រទេសទាំងមូលរបស់យើង”។

លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក៏បានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “ខ្ញុំគិតថា ប្រទេសចិននឹងធ្វើអ្វីៗទាំងអស់ ដើម្បីបង្ហាញថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា គឺជាកិច្ចព្រមព្រៀងដ៏ល្អមួយ វាធំខ្លាំងជាងនិងប្រសើរខ្លាំងជាងការដែលខ្ញុំគិតថា យើងនឹងទទួលបាន”៕
ប្រែសម្រួល៖ប៉ាង កុង

To Top