ព័ត៌មានអន្តរជាតិ

ប្រទេសចិន មានឧស្សាហកម្មអាវុធដ៏ធំបំផុត លំដាប់ទីពីរ ក្នុងពិភពលោក

បរទេស៖ ក្រុមអ្នកវិភាគជម្លោះ និងអាវុធឈានមុខមួយ នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ទណ្ឌកម្មដែលទើបទទួលបានថ្មីៗនេះ បានបង្ហាញថា ប្រទេសចិន គឺជាប្រទេស ផលិតអាវុធដ៏ធំបំផុតលំដាប់ទីពីរ ក្នុងពិភពលោក គឺនៅពីក្រោយសហរដ្ឋអាមេរិក ប៉ុន្តែនាំមុខប្រទេសរុស្ស៊ី។

ការខ្វះភាពច្បាស់លាស់ មានន័យថា វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានដកប្រទេសចិន ចេញពីលំដាប់ថ្នាក់ ប្រទេសផលិតអាវុធពិភពលោកប្រចាំឆ្នាំ ប៉ុន្តែបាននិយាយថា មានព័ត៌មានស្តីពីហិរញ្ញវត្ថុដ៏មហិមា សម្រាប់ក្រុមហ៊ុនធំៗចំនួន៤។

យោងតាមកាសែត Yahoo News ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វិទ្យាស្ថានខាងលើនេះ បាននិយាយថា “ដោយមានកំណើនទិន្នន័យ អាចរកបានលើក្រុមហ៊ុនទាំងនេះ នៅក្នុងពេលបច្ចុប្បន្ននេះ គឺវាអាចទៅរួច ដែលត្រូវអភិវឌ្ឍការវាយតម្លៃ ដែលអាចជឿជាក់បានដ៏សមហេតុផល ស្តីពីទំហំឧស្សាហកម្មអាវុធ របស់ប្រទេសចិន”៕ ប្រែសម្រួល៖ប៉ាង កុង

To Top