ព័ត៌មានអន្តរជាតិ

ចិនបិទទីក្រុងដល់ ១៧ ហើយក្រោយតួលេខ អ្នកស្លាប់ ដោយ វិរុសកូរ៉ូណា កើន ដល់៨០នាក់

បរទេស៖គិតត្រឹម ថ្ងៃអាទិត្យម្សិលមិញ នេះអ្នកស្លាប់ដោយសារវិរុសកូរ៉ូណាបាន កើនឡើងដល់៨០នាក់ហើយ ខណៈដែលមនុស្សប្រមាណជា២៧៤៤នាក់ទៀតនៅក្នុង ប្រទេសចិនបានឆ្លងជំងឺមួយ។ ក្នុងនោះផងដែរស្ថាតទូត អាមេរិក ប្រចាំក្នុង ទីក្រុងវូហានបាន ប្រកាសឲ្យពលរដ្ឋរបស់ខ្លួនត្រូវតែភៀសខ្លួន ចេញពីទីក្រុង។

គួរភ្ញាក់ផ្អើលបំផុតនៅពេល ដែលការផ្ទុះឡើង យ៉ាងឆាប់រហ័សក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះមេរោគកូរ៉ូណាបានឆ្លងទៅដល់ ប្រជាជននៅហុងកុងអូស្ត្រាលី ម៉ាឡេស៊ី ថៃ ជប៉ុនជប៉ុន តៃវ៉ាន់ វៀតណាម សិង្ហបុរី កូរ៉េខាងត្បូង ម៉ាកាវនិងនេប៉ាល់ ហើយក្នុងនោះក៏មានករណី៥ករណីហើយនៅសហរដ្ឋអាមេរិក។

តាមតួលេខចុងក្រោយ មន្រ្តីចិនបានប្រកាសនិងពង្រីកការបិទទ្វារទីក្រុងចំនួន ១៦ ដែលស្ថិតនៅក្នុងតំបន់ជុំវិញទីក្រុងវូហាននោះផងដែរ ហើយជឿជាក់ថា មានប្រជាជនសរុបជាង ៥០ លាននាក់រួមទាំងទីក្រុងហ័ងហ្គាង ដែលជាទីក្រុងជិតខាងនិងមាន ប្រជាជនសរុប ប្រមាណជាជាង ៧,៥ លាននាក់នោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top