ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹងចាប់ផ្តើម បញ្ជូនប្រព័ន្ធការពារមីស៊ីល S-400 ទៅឲ្យឥណ្ឌានៅចុងឆ្នាំ២០២១

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះ បានដកស្រង់សម្តីមន្ត្រីរុស្ស៊ីមួយរូប ដែលបាននិយាយថា ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមបញ្ជូន ប្រព័ន្ធការពារមីស៊ីល S-400 ទៅឲ្យប្រទេសឥណ្ឌា នៅចុងឆ្នាំ២០២១។

ប្រទេសឥណ្ឌា នៅក្នុងឆ្នាំ២០១៨ បានចុះហត្ថលេខាលើកុងត្រា មានទំហំទឹកប្រាក់៥ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារដែនអាកាស S-400 បណ្ដាលឲ្យមានការព្រមាន ពីសហរដ្ឋអាមេរិកថា ការទិញអាវុធបែបនេះ នឹងបង្កឲ្យមានទណ្ឌកម្ម ជាផ្នែកនៃពង្រីកកម្មវិធីប្រឆាំងនឹងរុស្ស៊ី។

អនុប្រធាននៃសេវាកម្មសហព័ន្ធ សម្រាប់សហប្រតិបត្តិការ បច្ចេកទេសយោធា លោក Vladimir Drozhzhov បានមានប្រសាសន៍ នៅក្នុងពិធីពិព័រណ៍ការពារជាតិឆ្នាំ២០២០ ក្នុងទីក្រុង Lucknow ប្រទេសឥណ្ឌាថា កុងត្រានោះ នឹងត្រូវបានអនុវត្តទៅតាមកាលកំណត់ ហើយការដឹកបញ្ជូន ឲ្យលើកដំបូង គឺនៅចុងឆ្នាំ២០២១៕ ប្រែសម្រួល៖ប៉ាង កុង

To Top