ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃថា ប្រព័ន្ធសន្តិសុខខ្សោយខ្លាំង ទើបបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសច្រើន

បរទេស៖ បន្ទាប់ពីការបាញ់ប្រហារយ៉ាងកំរោលនៅទីក្រុង Nakhon Ratchasima ដែលបណ្តាលឱ្យមនុស្ស ៣០ នាក់បានស្លាប់ រួមទាំងខ្មាន់កាំភ្លើងផងដែរ និង មនុស្ស ៥៧ នាក់ផ្សេងទៀតបានរងរបួស នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអាទិត្យ​ បានបញ្ជាឱ្យពិនិត្យឡើងវិញនូវវិធានការសន្តិសុខនៅ ឯមូលដ្ឋានទ័ពរបស់យោធា។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធបានថ្លែងបន្ទាប់ពីការធ្វើ សន្និសិទការបាញ់ប្រហារកាល ពីចុងសប្តាហ៍ថា“ អ្វីដែលខ្ញុំអាចនិយាយ បានគឺប្រសិនបើយើងបាន អនុវត្តតាមនីតិវិធីសន្តិសុខស្តង់ដារ នោះយើងនឹងអាចកាត់បន្ថយកំរិតនៃអំពើហឹង្សាក្នុងឧប្បត្តិហេតុនេះបានហើយ” ។

លោកបន្តថា ទោះបីយើងទទូចថា យើងបានអនុវត្តតាមនីតិវិធីសន្តិសុខត្រឹមត្រូវក៏ដោយ ក៏មានសំណួរនៅតែថា តើយើងអាចធ្វើ អ្វីទៀតដើម្បីពង្រឹងប្រសិទ្ធ ភាពនៃវិធានការសន្តិសុខ?

ឧទាហរណ៍ គឺលោកឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា អាវុធទាំងនោះត្រូវបានខ្មាន់កាំភ្លើងយក បន្ទាប់ពីគាត់បានបាញ់សំលាប់មន្រ្តីយាមឃ្លាំងអាវុធនោះ ដែលជាមូលហេតុនៃការព្រួយបារម្ភ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top