ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក បើកកិច្ចប្រជុំក្រុមការងារ ដើម្បីដោះស្រាយ បញ្ហាកូរ៉េខាងជេីង

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំក្រុមការងារមួយ នៅថ្ងៃច័ន្ទនេះដើម្បីសម្របសម្រួលគោល នយោបាយលើប្រទេសកូរ៉េខាងជើង ដោយការជំរុញ របស់ក្រុងសេអ៊ូល ដើម្បីអនុញ្ញាតឱ្យការធ្វើដំណើរទៅកូរ៉េខាងជើង រំពឹងថានឹងក្លាយជាធាតុរបៀបវារៈសំខាន់មួយ ខណៈដែលការរំពឹងទុកថា ជំនួយប្រឆាំង នឹងមេរោគឆ្លងកូរ៉ូណា អាចត្រូវបានពិភាក្សាផងដែរ ។

ប្រធានប្រតិភូសហរដ្ឋអាមេរិក តំណាងពិសេស នៃគោលនយោបាយកូរ៉េខាងជើង លោក Alex Wong បានចូលទៅក្នុងកិច្ចប្រជុំបិទទ្វារមួយ ជាមួយសមភាគីកូរ៉េខាងត្បូងលោក Rhee Dong-yeol ដោយមិនបាននិយាយ ទៅកាន់ក្រុមអ្នកយកព័ត៌មាន នោះទេបន្ទាប់ពីបានទៅ ដល់ក្រសួងការបរទេស ។

គេរំពឹងថាភាគីទាំងពីរ នឹងពិភាក្សាអំពីការជំរុញការផ្លាស់ប្តូរអន្តរកូរ៉េ របស់កូរ៉េខាងត្បួងចំពេលមានភាពជាប់គាំងយូរ នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ចាប់តាំងពីការដួលរលំនៃកិច្ចប្រជុំកំពូលលើកទី ២ កាលពីខែកុម្ភៈឆ្នាំមុន រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top