ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង គ្រោងបើកដំណើរឡើងវិញ​ ក្រោយផ្អាកមួយរយៈ ដោយសារខ្វះការផ្គត់ផ្គង់

សេអ៊ូល៖ ក្រុមហ៊ុនផលិតរថយន្តនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទបានឲ្យដឹងថាពួកគេគ្រោងនឹងចាប់ផ្តើមផលិតកម្ម​ រថយន្តរបស់ពួកគេឡើងវិញ នៅសប្តាហ៍នេះ ក្រោយផ្អាកមួយរយៈដោយសារតែការខ្វះខាតផ្នែក ដែលបណ្តាលមកពីការផ្ទុះឡើងនៃមេរោគថ្មីនេះ ដែលបន្ថយនូវក្តីបារម្ភដែលថាការខាតបង់នៃផលិតផល ដែលបានពង្រីកនឹងកាត់បន្ថយប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ពួកគេ។

ក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ាន់ដាយ និងសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp រំពឹងថានឹងចាប់ផ្តើមផលិត ឡើងវិញនៅឯរោងចក្រក្នុងស្រុក របស់ពួកគេនៅថ្ងៃអង្គារនេះ ដោយសារគ្រឿងបន្លាស់ រថយន្តត្រូវបានគេរំពឹងថានឹងមកដល់ពីបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍ ចំពេលដែលកង្វះនៃការផ្គត់ផ្គង់គ្រឿងបន្លាស់ពីប្រទេសចិន ដែលរងការវាយប្រហារដោយការរីករាលដាលនៃវីរុសកូរ៉ូណា។

អ្នកនាំពាក្យក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុបបានឲ្យដឹងតាមទូរស័ព្ទថា“ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ និងក្រុមហ៊ុន Kia គ្រោងនឹងបើកដំណើរការរោងចក្រ របស់យើងឡើងវិញនៅពេលមកដល់នៃគ្រឿងបន្លាស់រថយន្ត​ មកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែការបន្តដំណើរការពេញលេញនឹងមិនទំនងទេ”៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top