ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់គួរតែបង្កើន អំណាចយោធា ដើម្បីទប់ស្កាត់សង្គ្រាម

បរទេស៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយប្រាប់កិច្ចប្រជុំមេបញ្ជាការកងកម្លាំងទ័ពអាកាស នៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីរ៉ង់គួរតែបង្កើនអំណាចយោធា ដើម្បីទប់ស្កាត់សង្គ្រាម និងបានចាត់ទុកទណ្ឌកម្មអាមេរិកលើប្រទេសខ្លួន ថាជាទង្វើឧក្រិដ្ឋកម្ម។ 

យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថា “យើងគួរតែរឹងមាំ ដើម្បីទប់ស្កាត់មិនឲ្យមានសង្គ្រាមណាមួយ មកលើប្រទេស ហើយភាពទន់ខ្សោយ នឹងជំរុញឲ្យសត្រូវរបស់យើងវាយប្រហារអ៊ីរ៉ង់”។ 

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា សាធារណរដ្ឋឥស្លាម នាពេលថ្មីៗនេះ បានប្តេជ្ញាបង្កើនភាពរឹងមាំយោធារបស់ខ្លួន បើទោះជាមានសម្ពាធកំពុងតែកើនឡើង ពីប្រទេសលោកខាងលិចនានា ដើម្បីកាត់បន្ថយសមត្ថភាពយោធាអ៊ីរ៉ង់ ដោយរួមបញ្ចូលទាំងកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសនេះផងដែរ៕ 

To Top
×