ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ និយាយថា អាមេរិកហោះហើរ យន្តហោះ ទម្លាក់គ្រាប់ ជិតកោះតៃវ៉ាន់ ក្រោយមានសមយុទ្ធចិន

បរទេស ៖ យន្តហោះកងកម្លាំង ទ័ពអាកាស ចំនួន៣គ្រឿង រួមមានយន្តហោះ ទម្លាក់គ្រាប់ B-52 ចំនួនពីរគ្រឿង បានហោះហើរជិតកោះតៃវ៉ាន់ នៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយពីកងទ័ព អាកាសតៃវ៉ាន់ បានចេញយន្តហោះយ៉ាង ប្រញាប់ប្រញាល់ កាលពីដើមសប្ដាហ៍នេះ ដើម្បីស្ទាក់ដំណើរយន្តហោះចិន ។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ ដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បើទោះជាអវត្តមាន ចំណងមិត្តភាព ការទូតផ្លូវការក៏ដោយ ហើយអាមេរិក ក៏ជាប្រភពអាវុធដ៏សំខាន់ របស់កោះតៃវ៉ាន់ផងដែរ នេះបើតាមសេចក្តី រាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ។

គួរបញ្ជាក់ថា ភាពតានតឹង រវាងកោះតៃវ៉ាន់និងចិន ដែលអះអាងថា កោះនោះជាទឹកដីរបស់ខ្លួននោះ បានកើនឡើងខ្លាំង នៅថ្ងៃអាទិត្យនិងថ្ងៃចន្ទថ្មីៗនេះ ស្របពេលដែលតៃវ៉ាន់ ចេញយន្តហោះចម្បាំង F-16 ដើម្បីចូលទៅរារាំងដំណើរយន្តហោះ ទម្លាក់គ្រាប់និងយន្តហោះចម្បាំងចិន ដែលកំពុងហោះ សំដៅចូលមក ៕
ប្រែសម្រួល៖ប៉ាង កុង

To Top