ព័ត៌មានអន្តរជាតិ

ជប៉ុននឹងឧបត្ថម្ភធន ដល់ក្រុមហ៊ុនផលិតម៉ាស់ ចំពេលមានការផ្គត់ផ្គង់ខ្វះខាត

តូក្យូ៖ មន្រ្តីរដ្ឋាភិបាលជប៉ុន បានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសជប៉ុន បានសម្រេចចិត្តផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុន ដែលមានគម្រោងវិនិយោគ ក្នុងការបង្កើនការផលិតម៉ាស់ នៅពេលដែលប្រទេសនេះ កំពុងប្រឈមនឹងកង្វះខាត ចំពេលមានការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះ។

មន្ត្រីរូបនោះបានបន្ដថារដ្ឋាភិបាល គ្រោងនឹងឧបត្ថម្ភធនដល់ផលិតកម្មចំនួន ៣០ លានយ៉េន (២៧៣,០០០ ដុល្លារ) ក្នុងមួយខ្សែផលិតកម្មបន្ថែម ២ ភាគ ៣ នៃថ្លៃដើម នឹងត្រូវផ្តល់សម្រាប់ក្រុមហ៊ុនផលិតធំៗ និង ៣ ភាគ ៤ សម្រាប់ក្រុមហ៊ុនតូចៗ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានស្នើសុំឱ្យក្រុមហ៊ុនផលិតម៉ាស់ កាលពីចុងខែមុន ដើម្បីបង្កើនផលិតកម្មរបស់ខ្លួន។

រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុន ដែលបានជ្រើសរើស ហើយកំពុងពិចារណាទិញសមាមាត្រ នៃស្តុកលើសរបស់ពួកគេផងដែរ។

នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃពុធ ប្រធានលេខាធិការខុទ្ទកាល័យ លោក Yoshihide Suga បានលើកឡើងថា លោករំពឹងថា ការផ្គត់ផ្គង់នឹងមានភាពធូរស្រាល នៅសប្តាហ៍ក្រោយ ឬនៅពេលក្រោយ៕ ដោយ ៖ ឈូក បូរ៉ា

To Top