ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ នៅកូឡំប៊ីស្លាប់មនុស្ស៤នាក់

Bogota: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែកុម្ភៈនេះបានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៤ នាក់បានបាត់បង់ជីវិតកាលពីនៅថ្ងៃពុធម្សិលមិញនេះ នៅពេលដែលយន្តហោះម៉ាស៊ីន២មួយគ្រឿងបានធ្លាក់ នៅភាគខាងជើងនៃរដ្ឋធានីកូឡុំប៊ី Bogota។

តាមប្រភពដដែលបាន សរសេរទៀតថាការធ្លាក់បានកើតឡើងនៅក្រោយការហោះឡើង បានតែបន្តិចប៉ុន្តែមកដល់ពេលនេះក្រុមការងារ ស៊ើបអង្កេតនៅមិនទាន់អាចធ្វើការប្រកាសពីមូលហេតុពិតប្រាកដ ដែលនាំឲ្យមានទៅដល់ហេតុការណ៍បែបនេះ នោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top