ព័ត៌មានអន្តរជាតិ

ថៃ នឹងត្រួតពិនិត្យអ្នកដំណើរ ពីកម្ពុជា បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចត

បរទេស៖ អាជ្ញាធរសុខាភិបាលថៃ បានបញ្ជាឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរឹង លើអ្នកដំណើរពីនាវាទេសចរណ៍ MS Westerdam និងមនុស្សដទៃទៀតដែលធ្វើដំណើរតាមជើងហោះហើរ និងតាមផ្លូវគោកពីប្រទេសកម្ពុជា បន្ទាប់ពីនាវាទេសចរណ៍នេះ ត្រូវបានអនុញ្ញាតឱ្យចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Sukhum Kanchanapimai លេខាធិការអចិន្រ្តៃយ៍នៃក្រសួងសុខាភិបាល និយាយនៅថ្ងៃសុក្រថា មន្រ្តីបានទទួលបញ្ជីឈ្មោះមនុស្សទាំងអស់នៅលើនាវា ហើយបញ្ជូនបន្តទៅអន្តោប្រវេសន៍ ដូច្នេះពួកគេនឹងត្រូវពិនិត្យរករោគសញ្ញានៃមេរោគឆ្លងថ្មី ប្រសិនបើពួកគេមកប្រទេសថៃ។

លោកថា“ យើងបានអនុវត្តនូវវិធានការដូចគ្នាដែលយើងបានដាក់ទៅលើប្រជាជនមកពីទីក្រុង វូហា ប្រទេសចិន ។ ប្រជាជននៅលើជើងហោះហើរទាំងអស់ពីរាជធានីភ្នំពេញនឹងត្រូវត្រួតពិនិត្យ។ វិធានការនេះក៏គ្របដណ្តប់លើភ្ញៀវទេសចរតាមផ្លូវគោកពីប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជាបានអនុញ្ញាត ឲ្យ នាវាទេសចរណ៍ Westerdam ចូលចត កាលពីថ្ងៃព្រហស្បតិ៍ ។ Westerdam បានចាកចេញពីហុងកុងនៅដើមខែនេះជាមួយមនុស្សជាង ២,០០០ នាក់នៅលើនោះ ហើយ។ នាវាទេសចរណ៍នេះ ត្រូវបដិសេធមិនឱ្យចូលថតដោយប្រទេស ជប៉ុន កោះ តៃវ៉ាន់ ហ្វីលីពីន កោះហ្គាម ទឹកដីអាមេរិក និងប្រទេសថៃ ដោយសារការភ័យខ្លាចនៃការចម្លងមេរោគ Covid-19 ៕ ប្រែសម្រួលៈ ណៃ តុលា

To Top