ព័ត៌មានអន្តរជាតិ

Breaking News: បាញ់ប្រហារ កណ្តាលទីក្រុង បាងកក ទៀតហើយ ស្លាប់ស្រ្តីម្នាក់ និងម្នាក់ទៀតរបួស

បាងកក៖ ក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា ស្ត្រីម្នាក់ បានស្លាប់ ខណៈម្នាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីមនុស្សម្នាក់ បានបាញ់ប្រហារ នៅផ្សារទំនើបមួយ នៅកណ្តាលទីក្រុងបាងកក កាលពីរសៀលថ្ងៃអង្គារនេះ ។

យោងតាមសារព័ត៌មានបរទេស K ចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា សេចក្តីរាយការណ៍ បឋមពីកន្លែង កើតហេតុ បាននិយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅមុខគ្លីនិក កែសម្ផស្សមួយនៅក្នុងផ្សារទំនើប Century Movies Plaza ជិតវិមានជ័យជំនះ និងមិនឆ្ងាយពីតំបន់ ទិញទំនិញរបស់ភ្ញៀវ ទេសចរនៅ Soi Rangnam ។

ជនរងគ្រោះដែលស្លាប់ ក្រោយមកត្រូវបានគេស្គាល់ថាជាបុគ្គលិកគ្លីនិក ។ មិនមានរបាយការណ៍ជាបន្ទាន់អំពីអត្តសញ្ញាណ របស់ជនល្មើសឬថាតើពួកគេ ស្ថិតនៅក្នុងការឃុំឃាំងទេ។ ប៉ូលីសនៅកន្លែងកើតហេតុ បាននិយាយថា ជនល្មើសបានបាញ់យ៉ាងតិចចំនួន ៧ គ្រាប់៕

ប្រែសម្រួលៈ ណៃតុលា

To Top