ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ទំនងជាកំពុងផ្ទុះករណី ឆ្លងវីរុសកូរ៉ូណា ដោយកើនឡើង ១៥ករណីបន្ថែមទៀត បើទោះជាមានវិធានការតឹងរ៉ឹងក្ដី

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ពីករណីឆ្លង វីរុសកូរ៉ូណានេះថ្មីចំនួន ១៥ ករណីទៀតនៅថ្ងៃពុធនេះដោយនាំឱ្យ ចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ៤៦ នាក់នៅចំពេលមានការភ័យខ្លាចថាជំងឺផ្លូវដង្ហើម កំពុងរាលដាលពាសពេញប្រទេស ទោះបីមានវិធានការតឹងតែងក៏ដោយ ។

យោងតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (KCDC) អ្នកជំងឺថ្មីចំនួន ១៣ នាក់រស់នៅ Daegu ចម្ងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល។ កាលពីថ្ងៃអង្គារស្ត្រីជនជាតិកូរ៉េខាងត្បូងអាយុ ៦៨ ឆ្នាំម្នាក់ដែលរស់នៅក្នុងទីក្រុង ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានការឆ្លងវីរុសប្រភេទ COVID-19៕

ដោយ ឈូក បូរ៉ា

To Top