ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង ដែលបាញ់ប្រហារ ផ្អើលផ្សារទំនើប ក្នុងក្រុងបាងកក ត្រូវប៉ូលីសចាប់ខ្លួន

បរទេស៖ បុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានបាញ់សម្លាប់ អតីតប្រពន្ធរបស់ខ្លួន និងធ្វើឱ្យស្ត្រីម្នាក់ផ្សេងទៀត រងរបួសនៅឯគ្លីនិក កែសម្ផស្សមួយ នៅខាងក្នុងផ្សារទំនើប ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ ត្រូវបានប៉ូលីស ចាប់ខ្លួនបានហើយ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Danusorn Numcharoen អាយុ ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ៤ និង ៣០ នាទីព្រឹកថ្ងៃពុធ នៅឃុំ Huay Mae Phiang ស្រុក Kaeng Krachan ខេត្ត Phetchaburi ។

សូមជម្រាបថា កាលពីរសៀលថ្ងៃអង្គារ មានបុរសម្នាក់បានដើរចូលទៅក្នុងគ្លីនិច Icon Clinic នៅជាន់ទី ៤ នៃផ្សារទំនើប Century The Movie Plaza ហើយបានបាញ់សម្លាប់ឈ្មោះ Piyanut Chatthai អាយុ ២៨ ឆ្នាំជាបុគ្គលិក ។ គាត់បានបើកការបាញ់ប្រហារ ដោយប្រើកាំភ្លើងខ្លីដោយ វាយទៅលើ Piyanut ចំលើក្បាល និងដងខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top