ព័ត៌មានអន្តរជាតិ

អាមេរិក​ ហោះហេីរយន្ដហោះ ស៊េីបការណ៍លេីកូរ៉េខាងត្បូង​ ដេីម្បីតាមដាន កូរ៉េខាងជេីង

វ៉ាស៊ីនតោន៖​ អ្នកតាមដានអាកាសចរណ៍ ម្នាក់បានឲ្យដឹងនៅថ្ងៃពុធនេះថាយន្តហោះ ស៊ើបការណ៍ មួយគ្រឿងរបស់សហរដ្ឋអាមេរិក​ បានហោះមកលើប្រទេស កូរ៉េខាងត្បូង​ ក្នុងបេសកកម្មមួយដើម្បីតាមដាន ប្រទេសកូរ៉េខាងជើង។

យន្តហោះកងទ័ពជេីង អាកាសរបស់អាមេរិក​ បានជាប្រភេទយន្តហោះ E-8C ឬ JSTARS របស់សហរដ្ឋអាមេរិកត្រូវបានគេប្រទះឃើញនៅលើមេឃ​ នៅលើដែនអាកាសរបស់កូរ៉េខាងត្បូងនៅចម្ងាយ ២៩,០០០ ហ្វីតកាលពីថ្ងៃមុន។

ក្នុងនាមជាវេទិកាសម្រាប់ការបញ្ជា​ និងត្រួតពិនិត្យដែនអាកាស​ ការឃ្លាំមើល​ និងការឈ្លបយកការណ៍ប្រព័ន្ធ E-8C ត្រូវបានគេដឹងថា​ មានសមត្ថភាពតាមដានចលនាកងទ័ព​ និងឧបករណ៍របស់កូរ៉េខាងជើង​ យ៉ាងជិតស្និទ្ធរួមទាំងមីស៊ីលនិងកាំភ្លើងធំ៕ ដោយ​ ឈូក​ បូរ៉ា

https://m-en.yna.co.kr/view/AEN20200219001800325?section=news
To Top