បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ការតេស្តបាញ់មីស៊ីល គ្រាប់ពិតនេះ បានធ្វើឲ្យយន្តហោះ សហរដ្ឋអាមេរិក និងកាណាដា ហោះហើរ ទៅកាន់មូលដ្ឋានទ័ពអាកាស Tyndall រដ្ឋផ្លរីដា សម្រាប់សមយុទ្ធកាលពីសប្ដាហ៍មុន ។
មូលដ្ឋានទ័ពអាកាសនេះ ប្រើប្រាស់ដែនអាកាស១០១.០០០ម៉ាយការ៉េ នៅលើឈូងសមុទ្រភាគខាងកើត នៃប្រទេសម៉ិចស៊ិកូ ឈ្មោះ EGOMEX ឲ្យជាកន្លែងធ្វើតេស្ត ហើយអង្គភាពយោធា សហរដ្ឋអាមេរិក កំពុងត្រូវបានបញ្ជូនទៅកាន់កម្មវិធី វាយតម្លៃប្រព័ន្ធអាវុធ របស់មូលដ្ឋានទ័ព Tyndall ដើម្បីអនុវត្តប្រសិទ្ធភាពចម្បាំង។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក មកពីមូលដ្ឋាន ទ័ពអាកាស Holloman រដ្ឋ New Mexico មូលដ្ឋានទ័ពអាកាស Eglin រដ្ឋផ្លរីដា ហើយយន្តហោះមួយចំនួនរបស់កងទ័ពអាកាសកាណាដា បានចូលរួមក្នុងវគ្គហ្វឹកហាត់ ប្រយុទ្ធក្នុងដែន អាកាស និងតេស្តបាញ់មីស៊ីលពិត ៕