ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក គ្រោងបើកកិច្ចពិភាក្សា ជុំវិញបញ្ហាពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា អ្នកការទូតកូរ៉េខាងត្បូងម្នាក់ ដែលទទួលបន្ទុកកិច្ចការមជ្ឈឹមបូព៌ា បានចាកចេញទៅសហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សា ស្តីពីកិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការនាំចេញទំនិញមនុស្សធម៌ ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយមិនរំលោភលើទណ្ឌកម្មប្រឆាំង នឹងទីក្រុងតេអេរ៉ង់។

លោក Hong Jin-wook អគ្គនាយកក្រសួងកិច្ចការអាហ្រ្វិក និងមជ្ឈឹមបូព៌ា បានចាកចេញទៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ហើយត្រូវបានគេរំពឹងថា នឹងជួបមន្រ្តីមកពីការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេស នៃនាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

លោកទំនងជាស្នើសុំការនាំចេញ ផលិតផលមនុស្សធម៌ទៅកាន់អ៊ីរ៉ង់ តាមរយៈយន្តការដែលស្រដៀង នឹងការរៀបចំពាណិជ្ជកម្មមនុស្សធម៌ស្វីស ដែលជាវិធីសាស្ត្រទូទាត់ ដែលត្រូវបានរចនាឡើង ដើម្បីជួយសម្រួលដល់ការលក់ចំណីអាហារ និងថ្នាំពេទ្យរបស់ក្រុមហ៊ុនស្វីស ទៅកាន់សាធារណរដ្ឋអ៊ីស្លាម៕

ដោយ ឈូក បូរ៉ា

To Top