ព័ត៌មានអន្តរជាតិ

ក្រុមត្រួតពិនិត្យ ប្រឆាំងអំពើភេរវកម្ម ចុះបញ្ជីខ្មីអ៊ីរ៉ង់

បរទេស ៖ ក្រុមអ្នកត្រួតពិនិត្យប្រឆាំង អំពើភេរវកម្មអន្តរជាតិ មួយក្រុម នៅពេលថ្មីៗនេះ បានបោះឆ្នោតរក្សាប្រទេស អ៊ីរ៉ង់ នៅលើបញ្ជីខ្មៅ សម្រាប់ការបរាជ័យ មិនអាចឈប់ផ្តល់ហិរញ្ញវត្ថុគាំទ្រ ដល់អំពើភេរវកម្ម នេះបើតាមការប្រកាសមួយ ដែលក្រុមនេះបានធ្វើឡើង នៅសប្ដាហ៍នេះ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមត្រួតពិនិត្យប្រឆំាងអំពើភេរវកម្ម មានឈ្មោះថា កងកម្លាំងចំណាត់ការហិរញ្ញវត្ថុ បានធ្វើការសម្រេចចិត្តបែបនេះ នៅក្នុងអំឡុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ នៅក្នុងទីក្រុងប៉ារីស ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ការរក្សាដាក់អ៊ីរ៉ង់លើបញ្ជីខ្មៅនេះ ហាក់ធ្វើឲ្យស្មុគស្មាញ ដល់កិច្ចប្រឹងប្រែង របស់ទីក្រុងតេអេរ៉ង់ ក្នុងការធ្វើជំនួញនៅសហភាពអឺរ៉ុប បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាថ្មី ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×