ព័ត៌មានអន្តរជាតិ

មនុស្ស២០នាក់ បាត់បង់ជីវិត ក្រោយផ្ទុះអំពើ ហិង្សាមួយនៅឥណ្ឌា

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ឥឡូវនេះ មនុស្ស២០នាក់បានស្លាប់ នៅក្នុងពេលមានអំពើហិង្សា នៅក្រុងញ៉ូដេលី ដែលមានមនុស្ស១៨៩នាក់បានរងរបួស ក្នុងនោះរាប់បញ្ចូល ទាំង៦០នាក់ ដោយការបាញ់ប្រហារ ។ នាយកគ្រប់គ្រងមន្ទីរពេទ្យ បានព្យាបាលជំងឺភាគច្រើននាក់ បាននិយាយឲ្យដឹងនៅថ្ងៃពុធនេះ ។

ប៉ូលិសបានជំរុញឲ្យ ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ប៉ុន្តែក្រុមអ្នកតវ៉ា បានប្រើដុំថ្មគ្រវែងមកវិញ ។

ការប៉ះទង្គិចគ្នា បានកើតឡើងនៅគ្រា ដែលមានការបំពេញទស្សនកិច្ចមួយ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំសប្តាហ៍នេះ រវាងក្រុមបាតុកររាប់ពាន់នាក់ ប្រឆាំងនឹងច្បាប់ពលរដ្ឋថ្មី ដែលបានណែនាំ ដោយលោកនាយករដ្ឋមន្ត្រី Narendra Modi ដែលកាន់សាសនាហិណ្ឌូដឹកនាំរដ្ឋាភិបាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top