ព័ត៌មានអន្តរជាតិ

លោក Pompeo ៖ អាមេរិក ផ្តល់ជំនួយអ៊ីរ៉ង់ ឆ្លើយតបនឹង កូរ៉ូណាវីរុស

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានស្នើជួយធ្វើការ ឆ្លើយតបនឹងកូរ៉ូណាវីរុស នៅក្នុងប្រទេសអ៊ីរ៉ង់ ជាទីដែលវីរុសថ្មីនេះ បានឆក់យកជីវិតមនុស្សចំនួន ៣៤នាក់ និងបង្កឲ្យមានមន្ទិល សង្ស័យអំពីឆន្ទៈ របស់ទីក្រុងតេអេរ៉ង់ ក្នុងការចែករំលែង ព័ត៌មាន។

នៅក្នុងកិច្ចប្រជុំថ្លែង ប្រាប់គណៈកម្មាធិការ កិច្ចការបរទេស របស់រដ្ឋសភា លោក Pompeo បានមានប្រសាសន៍ថា “យើងនាពេលថ្មីៗនេះ បានស្នើផ្តល់ជំនួយដល់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ហើយហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់ពួកគេ នៅមិនរឹងមាំ និងទាន់សម័យ គឺឆន្ទៈចែករំលែងព័ត៌មាន ស្តីពីអ្វីដែលពិតជាកំពុង តែប្រព្រឹត្តទៅនៅខាងក្នុងប្រទេសអ៊ីរ៉ង់ នៅមិនទាន់មាំមួយ ហើយខ្ញុំមានក្តីព្រួយបារម្ភជាខ្លាំងថា វាគឺប្រទេសអ៊ីរ៉ង់ នឹងមិនចែករំលែកព័ត៌មាន”។

គួរបញ្ជាក់ថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺជាប្រទេសតែមួយគត់នៅតំបន់ឈូងសមុទ្រ ដែលបានរាយការណ៍ការស្លាប់ ដែលបណ្ដាលមកពីកូរ៉ូណាវីរុស ដែលរីករាលដាលឆ្លងពីប្រទេសចិន ហើយវីរុសនេះ ក៏បានឆ្លងទៅប្រជាជន ក្នុងប្រទេសគុយវ៉ែត បារ៉ែន សហភាពអារ៉ាប់រួម និងអូម៉ង់ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top