ព័ត៌មានអន្តរជាតិ

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករារន្ធត់! នាវាបុកគ្នា នៅប្រេស៊ីល បណ្តាលឲ្យស្លាប់តិចបំផុត ២នាក់ និងបាត់ខ្លួន១៦នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ថា មនុស្ស០២នាក់បានស្លាប់ និងតិចបំផុត១៦នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន កាលពីថ្ងៃសៅរ៍ ក្រោយពីមានករណីនាវាបុកគ្នា នៅភាគខាងជើងប្រេស៊ីល ។

ក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា អ្នកធ្វើដំណើរ នៅលើនាវានោះមានមនុស្សប្រមាណ៦០ដល់៧០នាក់ ដែលបានបណ្តែតខ្លួន នៅលើទន្លេ Amazon River មកពីរដ្ឋ Amapa ឆ្ពោះទៅកាន់រដ្ឋជិតគ្នា នេះដែរ គឺរដ្ឋ Para ។

សមត្ថភាពជាអតិបរិមានរបស់នាវា គឺចំនួន២៤២នាក់ និងក្រុមអាជ្ញាធរ បានបញ្ជាក់ថា នាវាបានចុះបញ្ជីជានាវាសម្រាប់ដឹកជញ្ជូន ទំាងទំនិញ និងអ្នកដំណើរ ។

មូលហេតុនៃការបង្កឲ្យមានករណីនាវាបុកគ្នា នេះនៅមិនទាន់ដឹងច្បាស់ នៅឡើយ ប៉ុន្តែ នាវាត្រូវបានគេរាយការណ៍មកថា ដោយសារអាកាស បង្កជាព្យុះ និងមានខ្យល់បោកបក់ យ៉ាងខ្លាំងនៅគ្រាដែលមានឧប្បត្តិហេតុ កើតឡើង ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top