ព័ត៌មានអន្តរជាតិ

អាមេរិកនិងពួកតាលីបង់ ចុះហត្ថលេខាកិច្ចព្រមព្រៀង សន្តិភាពជាប្រវត្តិសាស្ត្រ

បរទេស៖មន្ត្រីចរចាមកពីសហរដ្ឋអាមេរិកនិង ពួកតាលីបង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពជាប្រវត្តិសាស្ត្រមួយ ដែលនឹងស្វែងរកផ្លូវបញ្ចប់ ការចូលពាក់ព័ន្ធផ្នែកយោធាសហរដ្ឋអាមេរិក ជិតពីរទសវត្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ប្រេសិតពិសេសសហរដ្ឋអាមេរិក លោក Zalmay Khalilzad និងប្រធានផ្នែក នយោបាយរបស់ពួកតាលីបង់ លោក Mullah Abdul Ghani Baradar បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ នៅក្នុងពិធីដែលបានប្រារព្ធធ្វើឡើងនៅ ឯទីស្នាក់ការកណ្ដាលរបស់ពួកតាលីបង់ ក្នុងទីក្រុងដូហា ប្រទេសកាតា។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានរួមបញ្ចូលទាំងកាលកំណត់សម្រាប់ការដកកងទ័ពអាមេរិក ដែលមានកាលផុតកំណត់រយៈពេល១៣៥ថ្ងៃ សម្រាប់ឲ្យកងទ័ពប្រហែល៤.៤០០នាក់ ធ្វើដំណើរចាកចេញ ហើយនោះនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ទុកកងទ័ពប្រមាណ៨.៦០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top